ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។

ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃគូពាណិជ្ជកម្មជាច្រើន ដែលសុទ្ធសឹងជាម៉ាកលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ តួយ៉ាងដូចជា H&M, Adidas, Calvin Klein, Parfumerie, Converse, Fila, Nine West, Starbucks, Brown Coffee and Bakery, Ice-Watch, TEN11, ​Kohnan Japan, Miniso, Chip Mong Supermarket ជាដើម។

ផ្សារទំនើបដែលត្រូវបានសាងសង់អស់រយៈពេលជាង ៤ ឆ្នាំនេះ មិនត្រឹមតែបម្រើតម្រូវការដ៏ច្រើនលើសលប់របស់អតិថិជន​ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូពាណិជ្ជកម្ម ជាពិសេសរវាងកម្ពុជា និងវិនិយោគិនបរទេស បង្កើនជីវភាពរស់នៅបែបស៊ីវីល័យ  និងថែមទាំងបង្កើតនូវឱកាសការងារយ៉ាងសម្បូរបែបជូនដល់ប្រជាពលរដ្ឋទៀតផង។

និយាយអ៊ីចឹង តើអ្នកស្គាល់ទីតាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយឬនៅ? ផ្សារទំនើបខ្នាតយក្សនេះមានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន  (https://goo.gl/maps/K1bohZAZaG3Gbn3D9) ស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។

សូមកុំភ្លេចរង់ចាំការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នាណា៎! សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]