ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី  គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា និង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ផ្សារទំនើបនេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។

មួយវិញទៀត ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គម្រោងផ្សារទំនើប AEON ៣ សាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]