ផ្សារទំនើប Mini Big C បើកដំណើរការនៅភ្នំពេញជាលើកដំបូង នៅជិតផ្សារដេប៉ូ

ក្រុមហ៊ុន Big C កាលពីថ្ងៃទី ១ ខែកញ្ញានេះ បានបើកដំណើរការផ្សារទំនើប Mini Big C នៅភ្នំពេញជាលើកដំបូង ដែលមានទីតាំងនៅជិតផ្សារដេប៉ូ បន្ទាប់ពីបានបើក Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។

ផ្សារទំនើបមីនីប៊ីកស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។
យោងតាមព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក Big C ផ្សារទំនើប Mini Big C ដំបូងនេះ មានទីតាំងស្ថិតនៅលើផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧ មករា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Big C Cambodia ក៏បានបន្តប្រកាសជ្រើសរើសបុគ្គលិកដើម្បីបំពេញមុខដំណែងជាច្រើនកន្លែងសម្រាប់ផ្សារទំនើបBig C Supercenter នៅក្រុងប៉ោយប៉ែត និងផ្សារទំនើប Mini Big C នៅភ្នំពេញ។

ជាក់ស្ដែង វត្តមានផ្សារទំនើប Mini Big C នៅរាជធានីភ្នំពេញនេះ ធ្វើឡើងក្រោយការបើកដំណើរការហាង 7 Eleven នៅទីតាំងនៅជ្រោយចង្វារ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]