ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ចិនបានវិនិយោគលើផ្សារពាណិជ្ជកម្មដ៏ធំសម្បើមមួយនៅក្នុងខេត្តកណ្តាល ផ្សារមួយនេះនឹងជួយជំរុញឲ្យទីផ្សារសំណង់នៅកម្ពុជាមានភាពរីកចំរើននិងទូលំទូលាយជាងមុន។
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន Chengdu Bayi Furniture Group ដែលជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមមកពីខេត្តស៊ីឈួន ប្រទេសចិនបានរៀបចំពីធីសម្ពោធបើក “ផ្សារពាណិជ្ជកម្ម ចេងឌូបាយីកម្ពុជា-ចិន” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំរការ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ផ្សារពាណិជ្ជកម្ម ចេងឌូបាយីកម្ពុជា-ចិនដ៏ធំមួយនេះ រួមមានមជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលភ័ស្តុភារ ឬដឹកជញ្ជូនផ្សារ វីឡា និងផ្ទះល្វែងជាដើម។ មជ្ឈមណ្ឌលមួយនេះគឺផ្តោតខ្លាំងទៅលើការលក់គ្រឿងសង្ហារឹម ដែក និងសម្ភារសំណង់ផ្សេងៗទៀត។
ថ្លែងក្នុងពិធីបើកសម្ពោធឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមអំពីកំណើនសេដ្ឋកិច្ចដែលកំពុងលូតលាស់យ៉ាងខ្លាំងនៅប្រទេសកម្ពុជា ដូច្នេះហើយទើបមានតម្រូវច្រើនទៅលើសម្ភារបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ផ្គត់ផ្គង់លើវិស័យសំណង់នាពេលបច្ចុប្បន្ននេះ។ ការមកដល់នៃទីផ្សារពាណិជ្ជកម្មចិននឹងផ្តល់ជាជម្រើសជាច្រើនសម្រាប់ប្រជាជនកម្ពុជាដែលមានបំណងចង់រស់នៅក្នុងជីវភាពស៊ីវិល័យស្របទៅតាមការវិវឌ្ឍន៍របស់សេដ្ឋកិច្ច។
លោកស្រី ចាង យីង (Zhang Ying) អនុប្រធានមន្ទីរពាណិជ្ជកម្មនៃខេត្តស៊ីឈួនប្រទេសចិនបានឲ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជានិងខេត្តស៊ីឈួនបានកើនដល់១១០លានដុល្លារកាលពីឆ្នាំមុន ដែលក្នុងនោះកម្ពុជាបាននាំចូលផលិតផលសំខាន់ៗពីខេត្តស៊ីឈួនជាច្រើនដូចជា ឧបករណ៍អេឡិចត្រូនិច គ្រឿងបន្លាស់ និងប្រព័ន្ធសម្លេងដែលជាវត្ថុធាតុដើមដ៏សំខាន់។
ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនChengdu Bayi Furniture Group បានព្រមព្រៀងគ្នាអនុញ្ញាតឲ្យក្រុមហ៊ុនកម្ពុជាបង្ហាញផលិតផលរបស់ខ្លួននៅក្នុងបរិវេណផ្សារពាណិជ្ជកម្មដើម្បីស្វែងរកដៃគូជាមួយក្រុមហ៊ុនចិនក្នុងការនាំផលិតផលកម្ពុជាទៅកាន់ប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ បានកើនដល់៥,៨ ពាន់លានដុល្លារ ដែលក្នុងនោះកម្ពុជាបាននាំចេញ ១ពាន់លានដុល្លារ ទៅកាន់ប្រទេសចិន ហើយចិនក៏បាននាំមកកម្ពុជាវិញសរុបជាទឹកប្រាក់ចំនួន ៤,៧ពាន់លានដុល្លារ។

