ផ្សារព្រំដែនកម្ពុជា-វៀតណាមគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ

ខេត្តត្បូងឃ្មុំ

ក្រោយពីបើកការដ្ឋានសាងសង់អស់រយៈពេល ៦​ ខែកន្លងមក គម្រោងផ្សារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំជិតឈានដល់ការបញ្ចប់ការសាងសង់ហើយ ពេលនេះគ្រោងនឹងបើកអោយដំណើរការនៅចុងឆ្នាំ ២០១៨​ នេះ។

ផ្សារនេះមានឈ្មោះថាផ្សារដា មានទីតាំងនៅក្នុងឃុំដារស្រុកមេមត់ខេត្តត្បូង​ឃ្មុំដែលមានព្រំប្រទល់​ជាប់នឹង ​ឃុំ​តាំងឡឹប ​ខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម។

គម្រោងផ្សារដា ត្រូវបានសាងសង់ក្រោមជំនួយចំនួន ២លានដុល្លារ ពីរដ្ឋាភិបាលវៀតណាមក្នុងគោលបំណងដើម្បីជាការផ្តល់ទីផ្សារសំរាប់ប្រជាជនខ្មែរនិងប្រជាជនវៀតណាមក្នុងការលក់ដូរទំនិញទៅវិញទៅមក ក៏ដូចជាជួយបង្កើតការងារសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក វ៉ូហ្គុងមិញ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារកាលពីថ្ងៃទី១៦ ខែមករា នេះថាវាក៏ជាការអបអរខួបលើកទី៥០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាមហើយវានឹងជួយពង្រឹងនូវវប្បធម៍និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរនេះផងដែរ បើយោងតាមរបាយការណ៏របស់ Fresh News។

ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានមានប្រសាសន៏ផងដែរថា ការបើកការសាងសង់ផ្សារនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងពាណិជ្ចកម្មតាមតំបន់ព្រំដែនខ្មែរ-វៀតណាមដែលនឹងអាចសម្រេចបាននូវគម្រោងវិនិយោគចំនួន ៥,០០០ លានដុល្លារទៅតាមគម្រោងមេ។

គួរបញ្ចាក់ផងដែរថាបើផ្សារមួយនេះមានដំណើរការល្អនៅថ្ងៃអនាគតនឹងមានផ្សារបែបនេះជាច្រើនទៀតតាមតំបន់ព្រំដែនខ្មែរ-វៀតណាម។

គម្រោងសាងសង់ផ្សារគំរូព្រំដែនកម្ពុជា

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]