ពន្ធដារនឹងចុះទៅពិនិត្យឯកសារពន្ធ និងភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យដល់ទីតាំងផ្ទាល់

អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅ នឹងចាប់ផ្ដើមចុះទៅពិនិត្យឯកសារពន្ធ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងផ្ដល់សេវាពាក់ព័ន្ធនានានៅទីតាំងផ្ទាល់ ក្នុងភូមិសាស្ដ្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ ការចុះធ្វើការនៅទីតាំងផ្ទាល់នេះ គឺដើម្បីស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មាន សម្រាប់ធ្វើការផ្ទៀងផ្ទាត់ជាមួយព័ត៌មានអចលនទ្រព្យ ដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រង់កម្មវិធីបង់ពន្ធតាមទូសព្ទដៃ (GDT Taxpayer Application)។

ដូច្នេះ សម្រាប់ម្ចាស់អចលនទ្រព្យដែលបានចុះបញ្ជីបង់ពន្ធរួច ត្រូវត្រៀមឯកសារដូចជា បង្កាន់ដៃបង់ពន្ធ និងប័ណ្ណសម្គាល់ការបង់ពន្ធ។

ដោយឡែក សម្រាប់អ្នកដែលមិនទាន់ចុះបញ្ជី សូមត្រៀមអត្តសញ្ញាណបណ្ណ (ឬឯកសារជំនួសគ្នាបាន) ប្លង់អចលនទ្រព្យ និងបង្កាន់ដៃបង់ពន្ធ (បើមាន) ដើម្បីត្រៀមធ្វើការចុះបញ្ជីថ្មី ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]