ពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧%

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យនៅខែកុម្ភៈ ឆ្នាំ២០២២ មានចំនួនរហូតដល់ទៅ ៦៣,២៣ ពាន់លានរៀល (១៥,៥លានដុល្លារ) ដែលកើនឡើង ១៦,៩៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំមុន។

ប្រភពដដែលបានបញ្ជាក់ថា ពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យមន្រ្តីពន្ធដាទាំងអស់បន្តយកចិត្តទុកដាក់ពង្រឹងលើការប្រមូលពន្ធបន្តទៀតប្រកបដោយប្រសិទ្ធិភាព ។

គួរបញ្ជាក់ថា នៅក្នុងខែ កុម្ភៈ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលពន្ធសរុប ៩០៧,០៣ ពាន់លានរៀល (២២៣ លានដុល្លារ) ដែលកើនឡើង ១១,៨៤% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។

ដោយឡែក បើបូកខែមករា និងកុម្ភៈ វិញ ពន្ធដែលប្រមូលបានសរុបមាន ៥១២ លានដុល្លារ ដែលកើនឡើង ២២%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធី Power Line Systems (PLS) ជាអ្វី? ហេតុអ្វីវាអាចព្យាករកំហូចបានលឿនជាងធម្មតា?

ក្រុមហ៊ុន Bentley Systems ថ្មីៗនះបានណែនាំឱ្យក្រុមហ៊ុនឯក […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

Bentley និង Tata Projects សហការគ្នាពង្រឹងការអប់រំផ្នែកសំណង់ឌីជីថលនៅឥណ្ឌា

ក្រុមហ៊ុន Bentley Systems និង Tata Projects បានប្រកាសពី […]

គ្មានចំណេះដឹងផ្នែកកូដ និង IT ក៏អាចប្រើកម្មវិធីសំណង់ឌីជីថលបានដែរ …

ក្រុមហ៊ុន Bentley ថ្មីៗបានធ្វើឱ្យការប្រើកម្មវិធីសំណង់ឌី […]