ពលរដ្ឋជាង២០០គ្រួសារ ក្នុងភូមិត្រពាំងថ្ម ទទួលបានអាងស្តុកទឹកស្អាតចំណុះ១ម៉ឺនលីត្រជាលើកដំបូង

«អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១ម៉ឺនលីត្រ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងភូមិត្រពាំងថ្ម ដែលជាភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំង និងស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី។ នេះយោងតាមអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ កាលពីពេលថ្មីៗនេះ ។

អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលអ្នកភូមិត្រពាំងថ្មទាំង ២៤៥គ្រួសារ ទទួលបានដំណោះស្រាយយូរអង្វែង និងអាចឈានទៅបញ្ចប់បញ្ហាប្រឈមជាប្រចាំថ្ងៃរបស់ពួកគាត់កន្លងមក។

លោកបញ្ជាក់ដូច្នេះថា «រយៈកាល២ឆ្នាំចុងក្រោយនេះ លោកបានដឹកនាំក្រុមការងារចុះមកភូមិត្រពាំងថ្មមិនតិចជាង១០ដងឡើយ ក្នុងនោះអណ្តូងស្នប់ជ្រៅមិនក្រោម២០គ្រឿងទេ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានកៀរគរយកមកជួយពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងតែមួយគត់គឺដោះស្រាយភាពដុនដាបខ្លាំងខាងផ្នែកជីវភាពសម្រាប់អ្នកភូមិទាំង២៤៥គ្រួសារ ដែលបណ្តាលមកពីការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា «អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ ១០០០០លីត្រនេះ គឺទទួលបានថវិការសាងសង់ពីសមាគម Jesus Christ of Latter-day Saints ដែលបានចំណាយថវិកាអស់ជាច្រើនម៉ឺនដុល្លារដើម្បីជួយដោះស្រាយការលំបាក របស់អ្នកភូមិត្រពាំងថ្ម និងមួយផ្នែកទៀត គឺទទួលបានការអនុញ្ញាតពីចៅអធិការវត្តព្រៃជាំ ដែលបានបរិច្ចាគផ្តល់ទីតាំងនៅក្នុងបរិវេណវត្ត សម្រាប់ការសាងសង់អណ្តូងសហគមន៍ដ៏មានសារៈសំខាន់មួយនេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]