ពហុកីឡដ្ឋានថ្មី នៅខេត្តពោធិ៍សាត់ ប្រកាសដាក់ឱ្យដំណើរការហើយ

ពហុកីឡដ្ឋានថ្មី ស្រុកភ្នំក្រវាញ នៅលើទឹកដី ខេត្តពោធិ៍សាត់ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ពហុកីឡដ្ឋានថ្មី បានកសាងឡើងតាំងពីឆ្នាំ២០១៨ និងបញ្ចប់រួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២១កន្លងទៅ ក្រោមថវិកាជាតិប្រមាណជាង ១០០ លានរៀល។

ពហុកីឡាដ្ឋានថ្មីនេះ រួមមាន៖ តារាងបាល់ទាត់ចំនួន១, តារាងបាលទះចំនួន២, រោងបោះបូលចំនួន១, វេទិកាចំនួន១, បន្ទប់ទឹក១ខ្នង៤បន្ទប់, ប្រឡាយរំដោះទឹក២ខ្សែ, លូបង្ហូរទឹក២កន្លែង, ផ្លូវរត់អត្តពលកម្មជុំវិញតារាងបាលទាត់ និងទីលានចតរថយន្ត ម៉ូតូ។

ឯកឧត្តម ជាវ តាយ ថា ពហុកីឡដ្ឋាននេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ស្រុកភ្នំក្រវាញ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូច ផ្លូវ ថ្នល់ ស្ពាន និងសំណង់អាគារសាធារណៈជាដើម។

ក្រៅពីនេះ រដ្ឋបាលខេត្តក៏នឹងផ្តល់ជូននូវអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកភ្នំក្រវាញ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]