ពហុកីឡដ្ឋានមរតកតេជោ អាចទទួលអ្នកទស្សនាបានច្រើនជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ាន

ពហុកីឡដ្ឋានមរតកតេជោ អាចទទួលបានអ្នកចូលទស្សនាព្រឹតិ្តការណ៍កីឡា បានរហូតដល់ ៧៥ ០០០ នាក់ ដែលជាប់ចំណាប់ថ្នាក់ទី ៣ ធៀបនឹងពហុកីឡាដ្ឋានផ្សេងៗទៀត ក្នុងតំបន់អាស៊ាន។

ពហុកីឡដ្ឋាន Bukit Jalil National Stadium នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ ៨៧ ៤១១ នាក់ តាមដោយពហុកីឡដ្ឋាន Gelora Bung Karno Station នៃប្រទេសឥណ្ឌូនេស៊ី ដែលអាចទទួលអ្នកទស្សនា ៧៧ ១៩៣នាក់។

ដោយឡែក ចំណាត់ថ្នាក់លេខ៤ និងលេខ ៥ គឺបានទៅលើពហុកីឡដ្ឋាន Singapore National Stadium នៃប្រទេសសិង្ហបុរី និងពហុកីឡដ្ឋាន Rajamangala Stadium នៃប្រទេសថៃ ដែលអាចទទួលទស្សនិកជន ៥៥ ០០០នាក់ និង ៤៩ ៧២២នាក់។

គួរបញ្ជាក់ផងដែរ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានស្ទើរ ១០០% ហើយ ហើយនឹងក្លាយជាទីតាំងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ដែលសាងសង់ដោយជំនួយរបស់ប្រទេសចិន ប្រមាណ ១៦០លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]