ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ ត្រូវបានដាក់ចេញ

ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៧ ត្រូវបានដាក់ចេញនៅដើមខែកក្កដា ដែលជានេះជាលើកទីពីរនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រកបកិត្យានុភាពបំផុតក្នុងតំបន់ ដែលបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។ សន្និសីទកាសែតជាផ្លូវការមួយនៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០១៦ ត្រូវបានប្រារព្ធឡើងនៅបន្ទប់ Empress Room សណ្ឋាគារ Raffles Hotel Le Royal ហើយបន្ទាប់មកគឺពិធីជប់លៀងពេលល្ងាចដែលធ្វើឡើងភោជនីយដ្ឋានផ្ទះចិន ក្នុងរាជធានីភ្នំពេញ។

ពិធីបើកសម្ពោធដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា បានទទួលការចូលរួមពីភ្ញៀវលំដាប់ខ្ពស់ និងភ្ញៀវវីអាយភីជាង ៣០០នាក់ ដែលក្នុងនោះមានទាំងឯកឧត្តម ប៉ែន សុផល តំណាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ដែលបានផ្ដល់សុន្ទរកថាក្នុងពិធីផងដែរ។

នៅក្នុងពិធីពិសារអាហារពេលល្ងាច ២០១៦ Gala Dinner ក្រុមហ៊ុនបុរីប៉េងហួត ទទួលបានពានរង្វាន់ចំនួនប្រាំ រួមទាំងពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អបំផុត (កម្ពុជា) ផងដែរ ចំណែកឯលោក សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Land ទទួលបានកិត្តិនាមជាអ្នកអចលនទ្រព្យប្រចាំឆ្នាំ ដោយ Property Report ដែលជាទស្សនាវដ្តីអចលនទ្រព្យប្រណីត ស្ថាបត្យកម្ម និងការរចនាឈានមុខគេនៅអាស៊ី។ ក្រុមហ៊ុនដែលឈ្នះបានពានរង្វាន់ធំមួយទៀតនោះ គឺក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងអូឡាំព្យា The Olympia City Development Co Ltd និងក្រុមហ៊ុន Urban land Asia Investment Co Ltd។

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យអាស៊ីបានថ្លែងថា ៖ “ប្រទេសកម្ពុជារួមគ្នាជាមួយប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេផ្សេងទៀតនៅក្នុងអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់រង្វាន់ផ្ទាល់របស់ខ្លួន។ នេះគឺជាការបញ្ជាក់ពីកម្លាំង និងគុណភាពនៃឧស្សាហកម្មក្នុងស្រុក ដែលយើងមានក្រុមហ៊ុនអភិវឌ្ឍល្អៗជាច្រើនចូលរួមជាមួយយើងនៅក្នុងការដាក់ចេញនូវពានរង្វាន់របស់យើងនៅឆ្នាំ ២០១៦។”

ព្រឹត្តិការណ៍ឆ្នាំ ២០១៧ គ្រោងនឹងបង្កើនចំនួនភ្ញៀវដែលអញ្ជើញចូលរួមឲ្យបានច្រើនជាងឆ្នាំមុននិងចំនួនក្រុមហ៊ុនដែលមានសិទ្ធិចូលរួមប្រកួតដូចជា ក្រុមហ៊ុនវិនិយោគលើប្រភេទខុនដូ ផ្ទះ ភូមិគ្រឹះការិយាល័យ និងផ្នែកសេវាកម្មអាផាតមិនជាដើម។ ប្រភេទថ្មីដែលអាចចូលរួមក្នុងកម្មវិធីនេះដែរនោះ មានការទទួលស្គាល់ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រភេទការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុតសម្រាប់រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ការទទួលពាក្យចូលរួមបានបើកហើយ និងបិទឈប់ទទួលពាក្យនៅថ្ងៃទី ០៤ ខែ វិច្ឆិកា។ ការចូលរួមប្រកួតគឺឥតគិតថ្លៃ។

ក្រុមហ៊ុនដែលចូលរួមសម្រាប់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាទាំងអស់ អាចនឹងត្រូវបានតែងតាំងដោយភាគីទីបី រួមមានមិត្តភក្តិ អ្នកជំនាញ និងអ្នកប្រើប្រាស់ ហើយបើមានគ្រប់លក្ខខណ្ឌហើយនោះ នឹងត្រូវបានវិនិច្ឆ័យយ៉ាងហ្មត់ចត់ និងដោយស្មើភាព ដោយក្រុមអ្នកជំនាញឯករាជ្យខាងឧស្សាហកម្មនេះដែលចុះទៅមើលផ្ទាល់ដល់ទីតាំងគម្រោងការអភិវឌ្ឍ ដើម្បីកំណត់សម្រាំងយកជាផ្លូវការនូវអ្នកឈ្នះមួយ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់រហូតដល់ទៅ ៤ នៅក្នុងប្រភេទនីមួយៗ។

ក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគណនេយ្យ និងសវនកម្មធំបំផុតក្នុងពិភពលោក បានត្រឡប់មកវិញធ្វើជាអ្នកគ្រប់គ្រងពានរង្វាន់ដែលអាចជឿទុកចិត្ត សម្រាប់ពានរង្វាន់អចលនទ្រព្យតំបន់អាស៊ី ដែលនៅក្នុងឆ្នាំទី ១២ ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះសុក្រឹតភាព និងតម្លាភាពក្នុងការវិនិច្ឆ័យ។

បញ្ជីឈ្មោះអ្នកចូលរួមប្រកួតជាផ្លូវការនឹងត្រូវបង្ហាញនៅពាក់កណ្តាលខែមករា ឆ្នាំ ២០១៧ រួមជាមួយនឹងការប្រកាសដោយ Property Report ពីអ្នកអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជា ដែលជាអ្នកមានឥទ្ធិពល និងមានសមិទ្ធិផលល្បីល្បាញនៅទូទាំងប្រទេស។

កម្មវិធីប្រគល់រង្វាន់ឆ្នាំ ២០១៧ នឹងត្រូវជម្រុញដោយការគាំទ្រពីក្រុមហ៊ុន Property Guru Group, វេបសាយអចលនទ្រព្យផ្លូវការ Realestate.com.kh ទស្សនាវដ្តីផ្លូវការ Southeast Asia Globe និងសមាគមសភាពាណិជ្ជកម្មអឺរ៉ុបកម្ពុជា។

ពិធីជប់លៀងអាហារពេលល្ងាច Gala Dinner នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ នឹងត្រូវបានបន្តដោយសមាជិក Property Report Congress ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្តុំនូវមេដឹកនាំ និងអ្នកជំនាញវិស័យអចលនទ្រព្យនៅតំបន់អាស៊ី ដោយរួមបញ្ចូលទាំងអ្នកឈ្នះ និងគណៈកម្មាការដាក់ពិន្ទុជ័យលាភីពានរង្វាន់អចលនទ្រព្យអាស៊ី។ បន្តពីពិធីនេះ នឹងមានការតាំងពិព័រណ៌អចលនទ្រព្យចំនួនពីរ ដើម្បីបង្ហាញការស្វែងយល់ពីការអភិវឌ្ឍថ្មីៗនៅក្នុងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]