ពិព័រណ៍សំណង់ និង បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅម៉ាឡេស៊ីដែលមិនគួរមើលរំលង

MBAM OneBuild គឺជា​ពិព័រណ៍​តែ​មួយ​គត់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ផ្ដោត​ទៅលើ​តែ​ឧស្សាហកម្ម​សំណង់ និង ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា។

ពិព័រណ៍​សំណង់ និង ហេដ្ឋារចនាសម្ព័ន្ធ​​បច្ចេកវិទ្យា​អន្តរជាតិ​ម៉ាឡេស៊ី ហៅ​កាត់​ថា (MBAM OneBuild) របស់​គមនាគម​អ្នក​សាងសង់​ម៉ាឡេស៊ី ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃ​ទី ២៩ ដល់ ៣១ ខែ​តុលា គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​លើក​ទី​៨​ហើយ។

MBAM OneBuild បាន​ទាក់ទាញ​អ្នក​ចូលរួម​អន្តរជាតិ​ពី​បណ្ដា​ប្រទេស​ជាច្រើន​រួមមាន៖ ​សិង្ហបុរី ចិន កម្ពុជា អាល្លឺម៉ង់ បារាំង និង ជប៉ុន។ ចិន​មាន​ក្រុមហ៊ុន​ចូលរួម​ជាង ៤០ គឺជា​ចំនួន​ច្រើន​ជាង​គេ ដើម្បី​​ដាក់​បង្ហាញ​ផលិតផល និង សេវាកម្ម​របស់​ពួកគេ​នៅ MBAM OneBuild ឆ្នាំនេះ។

កម្មវិធី​តាំង​ពិព័រណ៍​នេះ​ក៏​មាន​វគ្គ​ចែករំលែក​​ដោយ​ឥតគិតថ្លៃ ស្ដីពី ការ​កសាង​គំរូ​ព័ត៌មាន (BIM) និង ប្រព័ន្ធ​អាគារ​ឧស្សាហកម្ម (IBS) ដែល​សម្របសម្រួល​ដោយ​ក្រុមហ៊ុន​សំណង់ CIDB E-Construct Services Sdn Bhd និង MIDA។

ក្រៅ​ពី​នេះ​កម្មវិធី ​“គ្លីនិក​បេតុង” ក៏​ត្រូវ​បាន​រៀបចំ​ឡើង​អំឡុង​ពេល ៣ ថ្ងៃ​ដើម្បី​ផ្តល់​ការ​ពិគ្រោះ​យោបល់​ដោយ​ឥត​គិត​ថ្លៃ ផ្តល់​​ដោយ​ក្រុម​អ្នក​ជំនាញ​មកពី​វិទ្យាស្ថាន​បេតុង​អាមេរិក​ម៉ាឡេស៊ី (ACI-Malaysia) និង មាន​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​សំណង់ និង បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​។

MBAM OneBuild គឺជា​ព្រឹត្តិការណ៍​ដែល​ មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ម៉ាឡេស៊ី សមាគម​ក្នុង​ស្រុក និង អន្តរជាតិ បាន​ទាក់ទាញ​​ស្ថាប័ន​នៅក្នុងឧស្សាហកម្ម​សំណង់​ទាំង​រដ្ឋ​និង​ឯកជន​ប្រមាណ ៣៨១២ ស្ថាប័ន។

MBAM OneBuild ឆ្នាំ ២០២០ គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៩ ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ​តុលា​ឆ្នាំ ២០២០ នៅ​មជ្ឈមណ្ឌល​សន្និបាត​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ www.mbamonebuild.com ឬ តាម www.facebook.com/MBAMOneBuild/ សម្រាប់​ព័ត៌មាន​ថ្មីៗ។​

- Video Advertisement -