ពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាលើកទី៣ ឆ្នាំ២០១៨ ឆ្លុះបញ្ចាំងពីការរីកចម្រើនន�

ក្រុមហ៊ុន ICVeX Co Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ និងសមាគមស្ថាបត្យករកម្ពុជា (CSA) ជាថ្មីម្តងទៀតបានបង្ហាញពីការរីកចម្រើននៃទីផ្សារកម្ពុជា តាមរយៈភាពជោគជ័យនៃពិព័រណ៍ស្ថាបត្យកម្ម និងដេគ័រកម្ពុជាលើកទី៣ ឆ្នាំ២០១៨ (3rd Cambodia Architect and Décor Expo 2018) របស់ខ្លួន ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។

ព្រឹត្តិការណ៍នេះធ្វើឡើងពីថ្ងៃទី ២៤ ដល់ ២៦ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ ហើយអ្នកដែលចូលរួមដាក់តាំងពិព័រណ៍ភាគច្រើនបានបង្ហាញការឆ្លើយតបជាវិជ្ជមាន ព្រោះពួកគេបានបង្កើតកិច្ចព្រមព្រៀងជាច្រើនក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ បាននាំមកនូវម៉ាកយីហោនាំមុខគេជាង ១៥០ នៅក្នុងតំបន់និងអន្តរជាតិ ដើម្បីដាក់បង្ហាញនូវផលិតផលនិងការច្នៃប្រឌីតបង្កើតថ្មីដែលថ្មីៗបំផុតដល់អ្នកចូលរួមដែលមកពីវិស័យស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង ការអភិវឌ្ឍអចលនទ្រព្យ និងការសាងសង់ ក៏ដូចជាម្ចាស់ផ្ទះ និងអ្នកជំនាញខាងឧស្សាហកម្ម។

ខុសប្លែកពីពិព័រណ៍មុនៗដែលផ្តោតលើស្ថាបត្យកម្ម និងការតុបតែងលំនៅដ្ឋាន ព្រឹត្តិការណ៍ឆ្នាំនេះផ្តោតទៅលើទាំងលំនៅដ្ឋាន និងកន្លែងធ្វើការ ព្រោះថាការិយាល័យធ្វើការក៏ជាកន្លែងដែលយើងចំណាយពេលវេលាច្រើននៅជាមួយផងដែរ។

ក្រៅពីការបង្ហាញផលិតផល ព្រឹត្តិការណ៍នេះក៏មានការពិភាក្សា ការធ្វើបទបង្ហាញ ការប្រកួតរចនា (ឌីហ្សាញ) របស់សិស្សនិស្សិត និងសកម្មភាពដទៃទៀត ដែលមានបំណងផ្តល់ការអប់រំ និងភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់។ ក្នុងនោះក៏មានសុន្ទរកថាគន្លឺះរបស់ឯកឧត្តម ទួស សាភឿន អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជា សុន្ទរកថារបស់លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យកររបស់ក្រុមហ៊ុន Re-Edge Architecture + Design និងសុន្ទរកថារបស់លោក Takashi Niwa ស្ថាបនិកនៃក្រុមហ៊ុន Takashi Niwa Architects។

អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ICVeX Chinakit Viphavakit បានមានប្រសាសន៍ថា «ពិព័រណ៍នេះបានផ្តល់ឱកាសជាច្រើនដល់អ្នកចូលរួមដើម្បីរៀនសូត្រ និងទទួលបានចំណេះដឹងអំពីរបៀបរៀបចំរចនាឲ្យកាន់តែប្រសើរនូវកន្លែងការងារនិងកម្សាន្ត ព្រមទាំងបរិស្ថានរស់នៅរបស់ពួកគេ»។

លោកបានបន្ថែមថា «ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានទទួលការឆ្លើយតបយ៉ាងល្អ ដោយចំនួនអ្នកតាំងពិព័រណ៍ និងអ្នកចូលទស្សនានៅតែបន្តកើនឡើង។ ក្នុងឆ្នាំ ២០១៧ ការតាំងពិព័រណ៍នេះបានស្វាគមន៍អ្នកទស្សនាចំនួន ៤.៣០៩នាក់ កើនឡើង ២៣ភាគរយធៀបនឹងឆ្នាំមុន ហើយនេះជាមូលហេតុដែលយើងត្រឡប់មកម្តងទៀតជាលើកទី៣នៅឆ្នាំនេះ។»

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]