ពិព័រណ៍ LED Expo ប្រទេសថៃឆ្នាំ ២០២០ នឹងធ្វើលើអនឡាញពីថ្ងៃទី ១៨-២០ ខែវិច្ឆិកា

ដោយសារការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ក្រុមហ៊ុនដែលជាម្ចាស់កម្មវិធី បានសម្រេចចិត្តរៀបចំពិព័រណ៍ LED Expo Thailand + Light ASEAN ឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែវិច្ឆិកា ខាងមុនឆ្នាំនេះ។

ដោយឡែក កម្មវិធីពិព័រណ៍ពិតប្រាកដ គ្រោងនឹងត្រូវធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២១ ខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍ IMPACT ដូចសព្វផង ក្នុងទីក្រុងបាងកក ប្រទេសថៃ។

អ្នករៀបចំកម្មវិធី បានមើលឃើញថាការរឹតបន្តឹងការធ្វើដំណើរ ច​ត្តា​ឡី​ស័ក និងគោលនយោបាយគំលាតសង្គម ជាឧបសគ្គ ៣ សំខាន់ៗ ដែលមិនអាចរៀបចំពិពណ៌ខ្នាតធំអន្តរជាតិនេះបាន។

លោក Loy Joon How អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន IMPACT Exhibition Management បានឱ្យដឹងថា៖  «អ្នកចូលរួមកម្មវិធីអនឡាញនេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការ Live បង្លាញផលិតផល ការពិភាក្សាគ្នា ការចាប់គូអាជីវកម្ម និងការផ្លាស់ប្ដូរយោបលគ្នាតាម Video Call ដោយឥតគិតថ្លៃ»។

«ដោយសារតែវីរ៉ុសកូវីដ អ្នកលក់ និងអ្នកទិញ កន្លងមកគឺមិនសូវបានជួបគ្នាទេ ដូច្នេះ កម្មវិធីអនឡាញនេះ នឹងជួយឱ្យពួកគាត់រក្សាទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធអនឡាញពីផ្ទះរៀងៗខ្លួន» លោកបានបន្ត។

នេះគឺមធ្យោបាយដ៏មានប្រសិទ្ធិភាពខ្ពស់សម្រាប់អ្នកទិញ អ្នកលក់ និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតក្នុងឧស្សាហកម្មអេឡិចត្រូនិក និងអំពូលភ្លើង ដើម្បីរក្សាទំនាក់ទំនង ក្នុងគ្រាលំបាកដែលអាជីវកម្មកំពុងធ្លាក់ចុះដូច្នេះ។

លើសពីនេះ អ្នករៀបចំកម្មវិធីក៏នឹងបើកឱ្យអ្នកចូលរួមចាប់គូអាជីវកម្មអនឡាញរហូតដល់ទៅ ៣ ខែ ដើម្បីជាជំនួយបន្ថែមក្នុងកាលៈទេសៈបែបនេះ។

ព័ត៌មានបន្ថែមសូចចុចទីនេះ

www.ledexpothailand.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្ […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]