ពោធិ៍សាត់គ្រោងផលិតថាមពល ១៤០ MW បន្ថែមពីវារីអគ្គិសនី និងថាមពលសូឡា

រដ្ឋបាល​ខេត្តពោធិ៍សាត់ កំពុ​ង​​សិក្សាលើគម្រោងស្ថានីយផលិតថាមពលចំនួន ២ បន្ថែមទៀត រួម​មាន​វារីអគ្គិសនីនៅ​ស្ទឹង​ពោធិ៍សាត់​ អានុភាព​ ៨០ ​មេហ្កាវ៉ាត់ និងស្ថានីយអគ្គិសនី​ដើរ​ដោយថាមពល​ពន្លឺ​ព្រះអាទិត្យ ៦០​ មេហ្កាវ៉ាត់ នៅ​ស្រុកក្រគរ ដែលអាចចែកចាយការផ្គត់ផ្គង់អគ្គិសនីទៅបណ្តាញទូទាំងប្រទេស។

នេះ​បើ​យោង​តាម​ប្រសាសន៍​ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី​ ២០​ ឧសភា​ ២០២០​កន្លង​ទៅ។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «នៅខេត្តពោធិ៍សាត់​របស់​យើង​កន្លង​មកនេះ ​យើង​មាន​ការ​ផលិត​វារីអគ្គិសនីនៅអូរសោម​ គឺ​វារីអគ្គិសនី​អាតៃ ​គឺ​ ១២០ ​មេហ្កាវ៉ាត់​អានុភាពរបស់​វា។ ប៉ុន្តែ​ ឥឡូវ​យើង​មាន​គម្រោង​ស្ថាបនា​មួយ​ទៀត ​នៅ​ស្ទឹង​ពោធិ៍សាត់​ អានុភាព​ ៨០ ​មេហ្កាវ៉ាត់​ និង​មួយ​ទៀត​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ​គឺ​៦០​មេហ្កាវ៉ាត់ នៅ​ស្រុក​ក្រគរ​។»

លោក​បាន​បន្ថែម​ថា ចំពោះគម្រោង​ទាំង​ពី​នេះ​ ​ ក្រុម​ការ​ងារ​កំពុងតែសិក្សា​ និង​រៀបចំទៅ​លើការ​ងារ​នេះ។ ក្រោយ​​ពី​​ស្ថាបនាហើយ គម្រោង​ទាំងពី​នេះ មិន​ត្រឹម​តែអាច​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ខេត្ត​ប៉ុណ្ណោះទេ​ តែថែមទាំង​អាចចូលរួម​ផ្គត់​ផ្គង់ដល់បណ្តាញជាតិសម្រាប់ចែកចាយ ដើម្បីប្រើប្រាស់​ទូទាំង​ប្រទេស​ថែម​ទៀត​ផង ​។

គួរ​បញ្ជាក់​ផង​ដែរថា រោងចក្រវារីអគ្គិសនីដែលគ្រោងនឹងសាងសង់នៅក្នុងស្ទឹងពោធិ៍សាត់នេះ​ មានអានុភាព ៨០ មេហ្គាវ៉ាត់ នឹងប្រើរយៈពេល​សាងសង់ក្នុងចន្លោះ ៣ ទៅ៤ឆ្នាំ ក្រោម​តម្លៃវិនិយោគប្រមាណ ១៦០ លានដុល្លារ។ (អាន​បន្ថែម)

ចំណែក​ឯ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្រុកក្រគរ មាន​អានុភាព​ ៦០ មេហ្គាវ៉ាត់ ត្រូវ​បាន​រដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុន Schnei Tec Co., Ltd សាងសង់កាលពីខែ មេសា ឆ្នាំ​ ២០១៩ ​កន្លង​ទៅ៕ (អាន​បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]