អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើ...

អាន​បន្ថែម

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរ...

អាន​បន្ថែម

ក្រសួង​សម្រេចផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជា​បណ្តោះ​អាសន្ន

​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលជា​ប្រធាន​ក្...

អាន​បន្ថែម

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្...

អាន​បន្ថែម

ក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា

​ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក...

អាន​បន្ថែម

រដ្ឋគ្រោងនឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា សំដៅបើក​ទំព័រនៃសហសម័យកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀប​ចំ​មហោស្រពស្ថាបត្យកម្មកម្ពុជានាពេលខាងមុខ ដើម្បីជាការបើក​ទំព័រនៃសហសម័យកម្ពុជា។ នេះបើតាមការថ្លែងរបស់ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤​។ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ​ក្រុម​ហ៊ុនដែលមានបំណងជួយឧបត្ថម្ភការ​រៀបចំមហោស្រពស្ថាបត្យ​កម្មកម្ពុជា ឯកឧត្តម​ឧបនាយក​រដ្...

អាន​បន្ថែម

ផ្លូវជនបទ ៣ខ្សែ ប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ កំពុងស្ថាបនាជិតរួចរាល់

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវជនបទ ៣ខ្សែ មានប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ខណៈការស្ថាបនាសម្រេចជិតរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ...

អាន​បន្ថែម

គម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ

គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្ត...

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣, បង្កើតការងារបានជាង ២០ម៉ឹនកន្លែង

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹមានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣កន្លែង ក្នុងនោះមានរោងចក្រថ្មីចំនួន ៣០កន្លែង ទើបបើកដំណើរការក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន ដែលមកពីខេត្តជឺជាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលបានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រសរុបប្រម...

អាន​បន្ថែម

រដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥

គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធ...

អាន​បន្ថែម