ព័ត៌មានក្នុងស្រុក
សម្តេចធិបតីប្រកាសផ្តល់គោលការណ៍ដល់អាជ្ញាធរខេត្តកំពង់ធំបង្កើតសួនឧស្សាហកម្មស្វាយចន្ទី
នៅក្នុងគោលបំណងជំរុញការងារក្នុងស្រុក និងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានសម្រេចផ្តល់គោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ ដោយការសម្រេចចិត្តនេះបានកើតឡើងយ៉ាងឆាប់រហ័ស គឺត្រឹមតែមួយថ្ងៃបន្ទាប់ពីការស្នើសុំប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្...
អានបន្ថែមរយៈពេលត្រឹម ២៤២ថ្ងៃ កម្ពុជាបោះបង្គោលព្រំជុំវិញបឹងទន្លេសាបបានជាង ១ពាន់បង្គោល ស្មើនឹង ៨៣%
គិតត្រឹមមកដល់ពេលនេះ អាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ៨៣,៣៣ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១.០៦៩ បង្គោល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។ ឯកឧត្...
អានបន្ថែមបច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។ តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ...
អានបន្ថែមក្រុមហ៊ុនចំនួន៤ បានស្នើមកកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រេងនៅទីតាំងប្លុកA ឡើងវិញ
ក្រសួងរ៉ែ និងថាមពល ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចំនួន៩ សម្រាប់ប្លុក A ដែលក្នុងនោះ ក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំធ្វើការអភិវឌ្ឍ រុករកប្រេង ក្នុងប្លុក A ខណៈក្រុមហ៊ុន៥ផ្សេងទៀត ពុំទាន់បានធ្វើការដាក់ពាក្យស្នើសុំអភិឌ្ឍជាផ្លូវការនៅឡើយទេ។ នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំ ក្រសួងលើកឡើងថា ក្រុមហ៊ុនចំនួនបួន ដែលបានដាក់សំណើសុំធ្វើការអភិវឌ្ឍមាន ក្រុមហ៊ុន EnerCam Resources Co Ltd (En...
អានបន្ថែមក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រ...
អានបន្ថែមសក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ
ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោ...
អានបន្ថែមក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។ ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក...
អានបន្ថែម១០ខែ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤០ម៉ឺនTEUs កើនជិត ២០%
នៅក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញរបាយការណ៍ថាទទួលបានកុងតឺន័រជាង ៤០ម៉ឺន TEUs ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏សំខាន់នេះបានឆ្លុះបញ្ចាំងពីការពង្រីកជាបន្តបន្ទាប់របស់កំពង់ផែ និងការបង្កើនតួនាទីនៅក្នុងវិស័យភស្តុភាររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់កំពង់ផែ នៅថ្ងៃទី១១ ខ...
អានបន្ថែមក្រសួងពាណិជ្ជកម្មបើកដំណើរការមជ្ឈមណ្ឌលសេវានាំចេញជាផ្លូវការ ដើម្បីបង្កើនសមត្ថភាពនាំចេញរបស់កម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មនាំចេញ (Export Service Center_ESC)។ គំនិតផ្តួចផ្តើមថ្មីនេះ បានចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ផលិតផលកម្ពុជានៅក្នុងទីផ្សារពិភពលោក និងផ្តល់ឱកាសទីផ្សារដល់ពាណិជ្ជករក្នុងស្រុកទទួលបានជោគជ័យលើឆាកអន្តរជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទា...
អានបន្ថែមក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ ល...
អានបន្ថែម