សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។

លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។

ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ សម្តេចបញ្ជាក់បន្ថែមថា រដ្ឋាភិបាលផ្តល់អាទិភាពលើវិស័យកសិកម្ម ហើយនឹងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដោយអញ្ជើញក្រុមហ៊ុនឱ្យសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លើសពីនេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា គោលនយោបាយ​ថ្មី​ដើម្បី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ភាគ​ឦសាន នឹង​ត្រូវ​ដាក់ចេញ​ក្នុងពេល​ឆាប់ៗ​។ គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យ Zhongjiao Tongli និងអ្នកវិនិយោគដ៏មានសក្តានុពលផ្សេងទៀតស្វែងរកឱកាសក្នុងតំបន់បន្ថែម ពង្រឹងបន្ថែមទៀតនូវទិដ្ឋភាពកសិកម្មរបស់កម្ពុជា។

ដោយសារការចាប់អារម្មណ៍កើនឡើងពីអ្នកវិនិយោគអន្តរជាតិ សក្ដានុពលនៃខេត្តរតនគិរី និងមណ្ឌលគិរី បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងវឌ្ឍនភាពកសិកម្មរបស់ប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]

ជប៉ុនចង់សិក្សាលទ្ធភាពបើកមន្ទីរពេទ្យឯកជនមួយនៅភ្នំពេញដើម្បីជំរុញវិស័យសុខាភិបាលកម្ពុជា

គណៈប្រតិភូជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងក […]

កម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦

ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា […]

សមាគមអ្នកសាងសង់កម្ពុជា និង EuroCham ចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់វិស័យសំណង់

គណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបប […]