ព័ត៌មានក្នុងស្រុក
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងខែតុលា ២០២៤
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដែលបានបង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ការងារសាងសង់ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦,១ ភាគរយហើយ ដោយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៩៦១ លានដុល្...
អានបន្ថែមក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី ចង់បង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី មានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងល...
អានបន្ថែមគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០%ហើយ
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គ.ម សម្រេចបាន ៦០%ហើយ ខណៈក្រុមការងារគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យគម្រោងនេះ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ C...
អានបន្ថែមក្រុមហ៊ុនSPC ចង់វិនិយោគបង្កើតរោងចក្រច្នៃអាហារ និងផ្លែឈើកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ
ក្រុមហ៊ុន SPC Group របស់អូស្ត្រាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ជាពិសេសផ្តោតលើរោងចក្រកែច្នៃអាហារ និងផ្លែឈើ សម្រាប់នាំចេញទៅពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ...
អានបន្ថែមអ្នកជំនាញអូស្ត្រាលីចង់វិនិយោគបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងថាមពលអគ្គិសនីនៅកម្ពុជា
ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងថាមពលអគ្គិសនី។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy នាឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ...
អានបន្ថែមចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី
ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្...
អានបន្ថែមឱកាសថ្មីសម្រាប់អ្នកអចលនទ្រព្យ ខណៈផែនការមេរបស់រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវជាតិ/ខេត្តធំៗ ប្រវែងសរុបជិត ៧ពាន់គ.ម
ខណៈរាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានបញ្ចេញឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺផែនការមេសម្រាប់វិស័យដឹកជញ្ជូននិងប្រព័ន្ធពស្តុភារ អ្នកវិនិយោគអចលនទ្រព្យឆ្លាតវៃដែលមានចក្ខុវិស័យវែងឆ្ងាយកំពុងសំឡឹងឃើញឱកាសមាស និងកាលានុវត្តភាពប្រកបដោយសក្តានុពលថ្មីៗជាច្រើនទៀត សម្រាប់ហកចូលវិស័យអចលនទ្រព្យនិងសំណង់នៅតាមតំបន់គម្រោងអភិវឌ្ឍន៍ និងស្របតាមទិសដៅយុទ្ធសាស្ត្រនោះ។ ជាក់ស្តែង ផែនការមេសម្រាប់តែវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់មួយ បញ្ជីគ...
អានបន្ថែមគម្រោងវិនិយោគធំៗ៣ របស់ម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី ទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងធំៗចំនួនបីរបស់ខ្លួន ដែលគ្រោងមកបង្កើតតំបន់សេដ្ឋកិច្ច, គម្រោងអភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យា, និងគម្រោងឧស្សាហកម្មអាហារហាឡាល់ នៅកម្ពុជា។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅទីក្រុងកូឡាឡាំពួរ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី Sri Dato' Soh Thian Lai បានគោរពជូន និងស្វែងរ...
អានបន្ថែមក្រុមហ៊ុនជប៉ុន SATO បានសិទ្ធិសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើលោកតម្លៃជិត ១៤លានដុល្លារ នៅសៀមរាប
ថ្មីៗនេះ គម្រោងសាងសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោកមានទីតាំងស្ថិតក្នុងខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ហើយ។ នេះបើយោងតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនជប៉ុន SATO KOGYO CO., LTD និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានផ្សាយលើទំព័រហ៊េកប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (...
អានបន្ថែមរដ្ឋជំរុញឱ្យប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនំាចូល
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានាដែលប្រើប្រាស់ថវិការដ្ឋ គួរប្រើផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាគោលនយោបាយថ្មីមួយរបស់ក្រសួងទៅតាមសំណើរបស់សមាគមថ្មក្រានីតកម្ពុជា ក្នុងការលើកទឹកចិត្តដល់អាជីវកម្មថ្មអារនៅកម្ពុជា ដែល...
អានបន្ថែម