ព័ត៌មានក្នុងស្រុក
រោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំ១តម្លៃជាង ២៦៣លានដុល្លារ នឹងបើកដំណើរការឆាប់ៗនៅកំពង់ស្ពឺ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ង់ដ៍ថ្មីមួយ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺនាពេលខាងមុខ ចូលរួមផ្គត់ផ្គង់ស៊ីម៉ង់ដ៍តម្រូវការក្នុងស្រុកកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ខេត្តកំពង់ស្ពឹ មិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែមានរោងចក្រផលិតស្ករស ការផលិតអេតា...
អានបន្ថែមគម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនា...
អានបន្ថែមរដ្ឋាភិបាលសម្រេចឱ្យខេត្តអាចអនុម័តគម្រោង ៥លានដុល្លារចុះ ដើម្បីពង្រាយរោងចក្រឱ្យបានច្រើនតាមមូលដ្ឋាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលនេះជាកត្តាទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្...
អានបន្ថែមសម្តេច៖ សក្ដានុពលវត្ថុធាតុដើមនៅកម្ពុជា ជាកំលាំងទាញដ៏រឹងមាំសម្រាប់ការវិនិយោគកសិឧស្សាហកម្ម
សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងអាចទាក់ទាញការវិនិយោគកសិឧស្សាហកម្មកាន់តែច្រើន ដោយសារកម្ពុជាមានសក្តានុពលវត្ថុធាតុដើមកសិកម្មជាច្រើន ដែលមិនទាន់ត្រូវបានកែច្នៃ។ សម្តេចលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគមកលើវិស័យកាត់ដេរ ប...
អានបន្ថែមចិនជួយកម្ពុជា ២លានដុល្លារ សម្រាប់អនុវត្តគម្រោង៩ តាមរយៈប្រតិបត្តិការមេគង្គ-ឡានឆាង
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន ០៩នៅកម្ពុជា។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយនឹងមូលនិធិពិសេសនេះ គម្រោងទាំង៩ នឹងផ្តល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត...
អានបន្ថែមបារាំងផ្តល់អនុសាសន៍៤ចំនុច ដើម្បីគ្រប់គ្រងអនាម័យ និងទឹកកខ្វក់ នៅកម្ពុជា
វិទ្យាស្ថានបារាំង AgroParisTech បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ ជូនដល់មន្រ្តីជំនាញរបស់កម្ពុជា ដើម្បីគ្រប់គ្រងវិស័យអនាម័យ និងទឹកកខ្វក់ នៅប្រទេសកម្ពុជា។ អនុសាសន៍ទាំង៤នេះ ត្រូវបានលើឡើងជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នៅកម្ពុជា ដែលធ្វើឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ ប្រធានបទសំខាន់ៗ...
អានបន្ថែមក្រុមហ៊ុន DRF-Mart នឹងសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ នៅក្រុងព្រះសីហនុ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនឯកជន ដើម្បីសង់ផ្សារទំនើបដ៏ធំ១ តម្លៃ១៤លានដុល្លារ ខេត្តក្រុងព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៥ មិថុនា ២០២៣។ គម្រោងផ្សារទំនើបដ៏ធំនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DRF-MART FA DAO JIA TRADING CO., LTD ក្រោមទុនវិនិយោគ ១៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិ៤ ...
អានបន្ថែមរដ្ឋប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាជាផ្លូវការហើយ។ នេះបើតាមវេទិកាផ្សព្វផ្សាយ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ គោលការណ៍នេះ ត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល សហការជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ គោលការណ៍នេះ បានកំណត់ចក្ខុវិស័យក្នុងការលើកកម្ពស់ការគ្រប់គ្រ...
អានបន្ថែមផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ចប់ ១០០%ហើយ
ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។ នេះបើតាមគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ដែលចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល១០០% និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបា...
អានបន្ថែមUSAID កំពុងសិក្សាគម្រោងសង់ផ្លូវសំខាន់ ០១ខ្សែ ប្រវែងជាង ២០គ.ម ឡើងភ្នំត្បែង
ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។ ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣...
អានបន្ថែម