ព័ត៌មានក្នុងស្រុក
៣ខែ រដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសបាន ២៧គម្រោង មានទុនជិត២០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ២៧គម្រោង មានទុនវិនិយោគសរុប ១៩៣លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។ របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនានេះ បង្ហាញថា គម្រោងវិនយោគឯកជន នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៧ គម្រោងធ្លាក់ចុះ១៣គម្រោង។ គម្រោងដែលទទួលបានការអនុម័ត ភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម មានលទ្ធភាពបង្កើតការង...
អានបន្ថែមត្រីមាសទី១-២០២៣ កម្ពុជាមានឥណទានសម្បទានថ្មីជាង ៤៨៨លានដុល្លារ សម្រាប់អភិវឌ្ឍវិស័អាទិភាព
ក្នុងត្រីមាសទី១ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុប ៤៨៨លានដុល្លារ ធ្វើឱ្យសន្និធិបំណុលសាធារណៈរបស់រដ្ឋឡើងដល់ ១០,២៣ប៊ីលានដុល្លារ។ ព្រឹតិ្តបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី៨ ខែមិថុនា បង្ហាញថា កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ដែលបានចុះ ស្មើនឹងប្រមាណ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ១.៧០០ អេសដេអ៊ែរ។ ក្នុងនោះ ក្រ...
អានបន្ថែមបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៥ទីតាំង បង្កើតការងារបានជាង២ម៉ឺនកន្លែង
ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កន្លែង និងមានរោងចក្រជិត ២០រោងចក្រ ដែលបង្កើតការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់អ្នក យកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានថ្លែងឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ក្នុងនោះមាន ៤ កំពុងដំណើរការ និងសួនឧស្សាហកម្ម១ ដែលមានរោងចក...
អានបន្ថែមរោងចក្រថ្មី៥ នឹងបង្កើតនៅខេត្តក្រុង៥ ដើម្បីកែច្នៃដំឡូងមី និងផលិតសម្ភារសំខាន់ៗមួយចំនួនទៀត
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៣៣,៣លានដុល្លារ នៅខេត្តក្រុងចំនួន៥។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១-“TWPC INVESTMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូ...
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅសៀមរាប
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ កម្ចីទាំងនេះ ត្រូវបានផ្តល់លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ)។ មួយផ្នែកទៀត កម្ចីនេះ ត្រូវផ្តល់សម្រាប់ការអនុវត្ត «គម្រោងពង្រីក...
អានបន្ថែមរោងចក្រផលិតស្បែកជើងដើម្បីនាំទៅទីផ្សារអាមេរិក បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺ
រោងចក្រផលិតស្បែកជើងស្តង់ដារអន្តរជាតិ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ក្រោមទុនវិនិយោគ ៦,៤លានដុល្លារ ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានដាក់ឱ្យដំណើរការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថ...
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ត៍ថ្មី១ទៀត តម្លៃ៩៥លានដុល្លារ នឹងសង់នៅខេត្តបាត់ដំបងឆាប់នេះ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនឯកជនមួយដើម្បីសង់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ក្រោមទុនវិនិយោគ ៩៥លានដុល្លារ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។ គម្រោងបង្កើតរោងចក្រខាងលើនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD ក្រោមទុនវិនិយោគ ៩៥លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅ...
អានបន្ថែមជប៉ុនបន្តជួយកម្ពុជាជំហានទី២ លើការគ្រប់គ្រងការបំពុលទឹក រយៈពេល៣ឆ្នាំកន្លះទៀត
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) បានបន្តជួយកម្ពុជាលើគម្រោងការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹកជំហានទី២ មានរយៈពេល៣ឆ្នាំ គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ២០២៣ នេះតទៅ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខារវាង JICA និងក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយរំពឹងថា ការអនុវត្តគម្រោងនឹងទទួលបាន៖ ១_ការធ្វើឱ្យប្រសើរឡើងនូវសុក្រឹត្យភាព និងភាពអាចជឿជាក់បាននៃការវិភាគគុណភាពទឹក ...
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែង មានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ ចូលរួមបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ពិធីសម្ភោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងម...
អានបន្ថែមមន្ទីរពេទ្យថ្មីខេត្តសៀមរាបសង់បាន ៨០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ
អគារមន្ទីរពេទ្យបង្អែកថ្មីខេត្តសៀមរាប ត្រូវបានសាងសង់សម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា ការពង្រីកអគារនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ហើយអគារមន្ទីរពេទ្យនេះដែរ ត្រូវបានសាងសង់ឡើងក្រ...
អានបន្ថែម