កូរ៉េជួយកម្ពុជាជិត ២លានដុល្លារ សង់អគារមន្ទីរបង្អែកថ្មីនៅខេត្តពោធិ៍សាត់

អគារថ្មីសម្រាប់ព្យាបាលជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ តម្លៃជិត ២លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាសាងសង់អគារជំងឹមិនឆ្លង ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សុង យ៉ុងហ្គឹន តំណាងប្រចាំប្រទេសរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ...

អាន​បន្ថែម

ផ្សារទំនើប និងចំណតរថយន្តក្រោមដីធំបំផុតនៅកណ្តាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន EDC Juta (Cambodia) បានបើកការដ្ឋានសង់មជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីដ៏ធំមួយចំកណ្តាលរាជធានីភ្នំពេញ។ គម្រោងមជ្ឈដ្ឋានពាណិជ្ជកម្មក្រោមដីនេះរួមមានចំណតរថយន្តច្រើនជាន់ ផ្សារទំនើបទំនើប រមណីយដ្ឋានប្រណីត និងសេវាកម្មក្រោមដីជាច្រើនទៀត។ ដឹកនាំដោយឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុន EDC Juta (Cambodia) ការដ្ឋានសំណង់របស់គម្រោងបានបើកដំណើរការជាផ្លូវការចាប់ផ្តើមនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2023។ ដោយលាតសន្ធឹ...

អាន​បន្ថែម

ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ

ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការ​សាង​សង់​​ពី​ប្រទេស​ថៃ​ទៅ​មីយ៉ាន់ម៉ា បាន​បញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌា​មាន​គម្រោង​ពង្រីក​ការ​...

អាន​បន្ថែម

រដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣​។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix A...

អាន​បន្ថែម

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដាក់ចេញគម្រោង៥ ដើម្បីជួយអភិវឌ្ឍខេត្តសៀមរាប

សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)​ មានគម្រោងចំនួន​៥​ សម្រាប់ចូលរួមអភិវឌ្ឍខេត្ត​ និងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងអនុញ្ញាតឱ្យលោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងឱ្យដឹងថា សមាគមមានគម្រោង ចំនួន​៥...

អាន​បន្ថែម

­­សម្តេច៖ ពលរដ្ឋកម្ពុជាទាំងអស់ ពិសេសកម្មករ អាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មី និងធំបំផុត ដោយឥតគិតថ្លៃ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសណែនាំឱ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជាដោយឥតគិតថ្លៃ ខណៈបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ។ សម្តេចតេជោ បានថ្លែងបែបនេះនៅក្នុងឱកាសចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា «ឥ...

អាន​បន្ថែម

សាលសហសិក្សាដ៏ទំនើបនៃវិទ្យាស្ថានតេជោសែនសាធារណការ  សម្ពោធឱ្យប្រើប្រាស់ហើយ

សាលសហសិក្សាតេជោសែនទំនើបថ្មី ដែលបានសាងសង់ចំណាយអស់ ៦៥ម៉ឺនដុល្លារ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ សមិទ្ធផលថ្មីមួយនេះ បានបង្កើតឡើងក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជ...

អាន​បន្ថែម

គម្រោងកែលម្អស្ទឹងសៀមរាប សម្រេចបាន ៤០% ខណៈស្ពាន៣ទៀត សង់បាន៥០%

គម្រោងកែលម្អដងស្ទឹងសៀមរាប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៤០ភាគរយហើយ រំពឹងថានឹងអាចជួយការពារក្រុងសៀមរាប ពីការលិចលង់ដោយសារទឹកជំនន់បាន។ នេះបើតាមការផ្សាយឱ្យដឹងតាមរយៈវិទ្យុជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ លោក ចឹង កុងស៊ុន  អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវធ្វើឡើងនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រ...

អាន​បន្ថែម

កំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេ​ល​​ឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្...

អាន​បន្ថែម

AEON បើកដំណើរជាផ្លូវការនូវឃ្លាំងស្តុកដ៏ធំរបស់ខ្លួននៅក្រុងព្រះសីហនុហើយ

ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការនូវភណ្ឌាគារ (ឃ្លាំងស្តុកពហុមុខងារ) ដំណាក់កាលទី១របស់ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី នៅក្រុងព្រះសីហនុ (FTZ Logistics Center) ជាផ្លូវការហើយ។ នេះយោងតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់អ៊ីអន ម៉ល (ខេមបូឌា)នៅថ្ងៃទី២៦ មិថុនា ២០២៣ ។ អ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគារដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FT...

អាន​បន្ថែម