ស្ពានអាកាសព្រះមុនីវង្ស សម្រេចការសាងសង់បាន ២៥ភាគរយ ហើយ

គិតត្រឹមថ្ងៃ១១ កក្កដានេះ គម្រោងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសេរស្ពានបានខ្លះៗហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើសាព័ត៌មានក្នុងស្រុក BTV នៅថ្ងៃទី១១ កក្កដា ២០២៣។ លោកបញ្ជាក់ថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋានន...

អាន​បន្ថែម

រោងចក្រថ្មី៥ តម្លៃជាង ៥០លានដុល្លារ នឹងបង្កើតនៅកំពង់ស្ពឺ កណ្តាល និងតាកែវ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៥០,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ១៣.៧២២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ កក្កដា ២០២៣។ ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖ ១-“TARAL INTERNATIONAL CO., LTD” គ...

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សង់បានជាង ៥០% ខណៈផ្លូវតភ្ជាប់សង់បាន៤៦%

វឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤៦%  គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់អស់ ៧១២​លានដុល្លារ។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា ផ្លូវថ្មីមួយខ្សែនេះ មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូ...

អាន​បន្ថែម

រដ្ឋចំណាយ ២លានដុល្លារ សង់ផ្លូវកៅស៊ូប្រវែងជាង ១២គ.ម ភ្ជាប់ស្រុក០២ នៅកំពង់ធំ

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ២លានដុល្លារ សាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។ ផ្លូវថ្មី ១ខ្សែនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រនិង ៤០០ម៉ែត្រ  និងទទឹង ៧ម៉ែត្រ ដែលស្ថិតក្នុងដំណាក់កាលកំពុងដំណើរការសាងសង់ចាក់ដី ដាក់លូជាបន្តបន្ទាប់ ដើម្បីបម្រើតម្រូវការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ បើត...

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាចំណងភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគម្រោងសហប្រតិបត្តិការដ៏ធំនិងសំខាន់បំផុត ដែលជាចំណងភ្ជាប់កម្ពុជា-ចិន ក្នុងក្រប​ខណ្ឌ​ “ខ្សែក្រវាត់និងផ្លូវ” ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់។ លោកលាវ លានឈី (Liu Lianchi )អនុប្រធានគ្រប់គ្រងទៅ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើម” ខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពបន្ស៊ាំគ្នាយ៉ាងខ្លាំង។ ក្នុ...

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បាន​​ឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង...

អាន​បន្ថែម

អគារប.ស.ស. តម្លៃ៤៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តម្លៃ ៤៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ អគារប.ស.ស.នេះ មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានកម្ពស់២១ជា...

អាន​បន្ថែម

អគារថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ សង់សម្រេចបាន៩៥%ហើយ

ត្រឹមថ្ងៃទី០៦ កក្កដានេះ អគាររថ្មីរបស់សាលាខេត្តព្រះសីហនុ តម្លៃ៣លានដុល្លារ ម្រេចការសាងសង់បាន៩៥ភាគរយ ខណៈការងារដេគ័រសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ កក្កដា ២០២៣។ អគារសាលាខេត្តថ្មីនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចំនួនពីរ ដែលក្នុងនោះ ក្រុមហ៊ុនទី១គឺ VT ជាអ្នកសាងសង់គ្រឿងបង្គុំបានបញ្ជាក់ថា មកដល់បច្ចុប្បន្នសម្រេចបាន ...

អាន​បន្ថែម

ចិនគ្រោងបង្កើតមជ្ឈមណ្ឌលឱសថបុរាណនៅកម្ពុជា ខណៈអ្នកជំនាញវេជ្ជសាស្ត្របុរាណកំពុងសិក្សា

ក្រុមគ្រូពេទ្យជំនាញជាន់ខ្ពស់ទី២របស់ចិន ដែលជំនាញផ្នែកឱសថបុរាណចិន TCM បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីបង្ហាញពីគោលបំណងដ៏សំខាន់ពីរគឺផ្តល់ការព្យាបាលតាមបែបវេជ្ជសាស្រ្ដចិនដល់ប្រជាពលរដ្ឋខ្មែរ និងទី២ជំរុញបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា ដែលជាគំនិតផ្តួចផ្តើមថ្នាក់ជាតិផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ Ecns នៅថ្ងៃទី០៥ កក្កដា ២០២៣។ ក្រុមគ្រូពេទ្យបុរាណចិនTCM (ក្រុមទី២)នេះ រួមមានអ្នកជំនាញចំ...

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០...

អាន​បន្ថែម