ស្ពានអាកាសព្រះមុនីវង្ស សម្រេចការសាងសង់បាន ២៥ភាគរយ ហើយ

គិតត្រឹមថ្ងៃ១១ កក្កដានេះ គម្រោងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសេរស្ពានបានខ្លះៗហើយ។

នេះបើយោងតាមការលើកឡើងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើសាព័ត៌មានក្នុងស្រុក BTV នៅថ្ងៃទី១១ កក្កដា ២០២៣។

លោកបញ្ជាក់ថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។

បន្ទាប់ពីការសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ នឹងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនយានយន្ត និងចរាចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបានយ៉ាងប្រសើរ។

គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]