ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ មានប្រវែង ២០ ៧៣៣,៩១គ.ម. ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២គ.ម. បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

របាយការណ៍ខាងលើ បានឱ្យដឹងថា បណ្តាញផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូនទំនិញសម្រាប់ការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្ម និងអ្នកដំណើរ។ ជាក់ស្តែង ឆ្នាំ២០២៥ ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជាមានប្រវែង ២០ ៧៣៣,៩១គ.ម. ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២ គ.ម. បើធៀបទៅនឹងឆ្នាំ២០២៤ មានប្រវែងសរុប ចំនួន ២០ ៣០៧,៦គ.ម.។

របាយការណ៍ខាងលើ ក៏បានបញ្ជាក់ផងដែរថា ដោយហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ មានភាពប្រសើរឡើង ធ្វើឱ្យស្ថានភាពចរាចរណ៍ និងចំនួននៃការចុះបញ្ជីពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង។ នៅក្នុងឆ្នាំ២០២៥ ចំនួននៃការចុះបញ្ជីយានយន្ត សរុបុមានចំនួន ៥២២ ៤៥៥ គ្រឿង ដោយក្នុងនោះមានរថយន្តធុនស្រាលមានចំនួន ៨៤ ២១៩គ្រឿង រថយន្តធុនធ្ងន់មានចំនួន ៨ ៨៨៣គ្រឿង និងទោចក្រយានយន្តមានចំនួន ៤២៩ ៣៥៣គ្រឿង៕ (អានបន្ថែម) (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]