រោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ

​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និង​រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និ...

អាន​បន្ថែម

ជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)

​រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូត...

អាន​បន្ថែម

អគារថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតម្លៃ ១២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​​​​​​​​ កម្ពស់ ៤ជាន់ មានតម្លៃ ១២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដី ០៤ហិកតា ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្...

អាន​បន្ថែម

ចិន និងអាល្លឺម៉ង់ គ្រោងវិនិយោគ ៥០លានដុល្លារ បង្កើតរោងចក្រ ០៦នៅកំពង់ស្ពឺ

​ក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និងចិន នឹងមកវិនិយោគ ៥០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួ​ន​​ ០៦ នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការការឱ្យដឹងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ តំណាងរបស់ក្រុមហ៊ុនយូម៉ាក បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុននឹងនាំរោងចក្រចំនួន៦ (ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រ...

អាន​បន្ថែម

ច្បាប់ថ្មីស្តីពីសារពើពន្ធសំដៅអនុគ្រោះការវិនិយោគ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ

​សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលសំដៅដល់ការ អនុគ្រោះនៃបរិយាកាសវិនិយោគនៅកម្ពុជា។ ច្បាប់ថ្មីនេះ ត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ បន្ថែមពីនេះ ច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងមាន ២០ជំពូក និង២៥៥មាត្រា ដើម្បីផ្តល់ភាពងាយស្រួលកែលម្អបំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយ...

អាន​បន្ថែម

CDC គ្រោងដាក់ឱ្យប្រើប្រាស់ចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស នាពេលខាងមុខ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយនឹងដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ។​ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់CDC។​ ការវិនិយោគនៅតំបន់សេដ្ឋកិច្ច សុទ្ធសឹងជាវិនិយោគលើវិស័យអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សូឡា និងកង់ជាដើម គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដោយមិនចង់ពឹងផ្អែកតែលើវិស័យស្បែកជើង និងសំលៀកបំពាក់ទាំងស្រុងពេក។ ​នេះបើតាម ឯកឧត្តម ជា វុទ្ធី ...

អាន​បន្ថែម

៤ខែដំបូង-២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេស ៦៥គម្រោង មានទុនជិត ៦០០លានដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីរបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣។​ ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មានច្រើនជាងគេ គឺរហូតដល់ ៧៣,៥ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​​។ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» នៅថ្ងៃទី ១៩ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិកា​រវិ​និ​យោគ​កម្ពុ...

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

​គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ  តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០​២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក...

អាន​បន្ថែម

មន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅភ្នំពេញ តម្លៃជាង ៧០លានដុល្លារ បើកដំណើរការផ្លូវការហើយ

​អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃជាទឹកប្រាក់សរុប ៧០.៣៣១.៨១១,១១ដុល្លារ ដែលជាការឧបត្ថម្ភពីសម្តេចតេជ...

អាន​បន្ថែម

កូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ

​រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (Univer​sit​y of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ច...

អាន​បន្ថែម