ព័ត៌មានក្នុងស្រុក
កម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimm...
អានបន្ថែមឆ្នាំ២០៣៣ NASA គ្រោងបញ្ជូនមនុស្សទៅនៅភពអង្គារជាលើកដំបូង ព្រោះតែ…
អ្នកជំនាញឱ្យដឹងថា NASA គួរបញ្ជូនមនុស្សទៅកាន់គន្លងភពអង្គារ ឬស្គាល់ថាភពMars ជាលើកដំបូងនៅឆ្នាំ ២០៣៣ ពីព្រោះពិភពលោក និងភពអង្គារ នៅទល់មុខគ្នា ដែលធ្វើឱ្យចំងាយធ្វើដំណើរខ្លី។ ការសិក្សាបានបង្ហាញថា នៅថ្ងៃទី ២៧ មិថុនា ២០៣៣ ផែនដីនឹងស្ថិតនៅត្រង់ចន្លោះភពអង្គារ និងព្រះអាទិត្យ។ ដូច្នេះ វាជាពេលដ៏ល្អបំផុតក្នុងការបញ្ជូនយានអវកាសទៅទីនោះ ព្រោះចំងាយធ្វើដំណើរគឺខ្លីខ្លាំង។ បេសកកម្មនៅឆ្នាំ ២០៣៣ នឹងប...
អានបន្ថែមអ្នកវិទ្យាសាស្ដ្ររកឃើញបច្ចេកវិទ្យាថ្មីច្នៃកន្ទបប្រឡាក់របស់ទារកឱ្យក្លាយជាបេតុង
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kitakyushu នៃប្រទេសជប៉ុនរកឃើញថា កន្ទប ឬខោទឹកនោមរបស់ទារកដែលប្រើរួចអាចយកទៅកែច្នៃជាបេតុង ដោយប្រើជំនួសខ្សាច់នៅក្នុងល្បាយបាយអ សម្រាប់ធ្វើបេតុងក្នុងសំណង់ផ្សេងៗបាន។ កន្ទបទាំងនោះនឹងត្រូវសម្ងួត ហើយហាន់ជាបន្ទះៗ បន្ទាប់មកគេយកទៅផ្សំជាមួយស៊ីម៉ងត៍ ខ្សាច់ ក្រួស និងទឹក ឱ្យក្លាយជាល្បាយដែលត្រូវបានគេហៅថា ល្បាយបាយអសម្រាប់ចាក់បេតុង ក្នុងការដ្ឋានសំណង់ផ្សេងៗ ។ នៅក្នុងមន្ទីរពិសោ...
អានបន្ថែមកម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀ...
អានបន្ថែមរដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត
អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្...
អានបន្ថែមត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ
គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២...
អានបន្ថែមរោងចក្រដំឡើងរថយន្តតូយូតាគ្រោងបញ្ចប់ខែកក្កដា ខណៈរោងចក្រច្នៃរគ្រឿងអលង្ការបារាំង នឹងមកឆាប់ៗដែរ
រោងចក្រដំឡើងរថយន្តតូយូតារបស់ប្រទេសជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងសាងសង់រួចរាល់នៅខែកក្កដាខាងមុខ ខណៈរោងចក្រប្រទេសបារាំង ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខផងដែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់...
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងស្ទឹងត្រែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រប្រព្រឹត្តទឹកស្អាតនៅក្រុងស្ទឹងត្រែង ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានសមត្ថភាព ១២០០០ម៉ែត្រគូបក្នុង ១ថ្ងៃ លើសមត្ថភាពផលិត ដែលតម្រូវការក្នុងក្រុងតែ ៨០០០ម៉ែត្រគូបទេក្នុង ១ថ្ងៃ។ (អានបន្ថែម) ក្រៅពីបំរើតម្រូវការក្នុងក្រុង ការផលិតទឹកស្អាតរបស់រោងចក្រនេះ បានបន្តចែកចាយទៅស្រុ...
អានបន្ថែមមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។ ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសា...
អានបន្ថែមចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោ...
អានបន្ថែម