រោងចក្រដំឡើងរថយន្តតូយូតាគ្រោងបញ្ចប់ខែកក្កដា ខណៈរោងចក្រច្នៃរគ្រឿងអលង្ការបារាំង នឹងមកឆាប់ៗដែរ

រោងចក្រដំឡើងរថយន្តតូយូតា​របស់ប្រទេសជប៉ុន  ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងសាងសង់រួចរាល់នៅខែកក្កដាខាងមុខ ខណៈរោងចក្រប្រទេសបារាំង ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខផងដែរ។​

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២៣នេះ។

សម្តេចបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ បាន​ទាក់ទាញការវិនិយោគធំៗជាច្រើន ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគបរទេសចូលមកបណ្តាក់ទុន ផលិត និងកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។​

សម្តេចតេជោ បន្ថែមថា៖ “រោងចក្រដំឡើងរថយន្តតូយូតា អាចនឹងបញ្ចប់ការងារសាងសង់ក្នុងខែកក្កដាខាងមុខនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនផលិត និងច្នៃគ្រឿងអលង្ការមកពីប្រទេសបារាំង នឹងមកបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឆាប់ៗផងដែរ”។

គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។ (អានបន្ថែម)

សូមជម្រាបថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ រួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]