អ្នកវិទ្យាសាស្ដ្ររកឃើញបច្ចេកវិទ្យាថ្មីច្នៃកន្ទបប្រឡាក់របស់ទារកឱ្យក្លាយជាបេតុង

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kitakyushu នៃប្រទេសជប៉ុនរកឃើញថា កន្ទប ឬខោទឹកនោមរបស់ទារកដែលប្រើរួចអាចយកទៅកែច្នៃជាបេតុង ដោយប្រើជំនួសខ្សាច់នៅក្នុងល្បាយបាយអ សម្រាប់ធ្វើបេតុងក្នុងសំណង់ផ្សេងៗបាន។

កន្ទបទាំងនោះនឹងត្រូវសម្ងួត ហើយហាន់ជាបន្ទះៗ បន្ទាប់មកគេយកទៅផ្សំជាមួយស៊ីម៉ងត៍ ខ្សាច់ ក្រួស និងទឹក ឱ្យក្លាយជាល្បាយដែលត្រូវបានគេហៅថា ល្បាយបាយអសម្រាប់ចាក់បេតុង ក្នុងការដ្ឋានសំណង់ផ្សេងៗ ។

នៅក្នុងមន្ទីរពិសោធន៍ គេបានធ្វើគំរូពិសោធន៍ចំនួន៦ផ្សេងៗគ្នានៃកាកសំណល់កន្ទបត្រូវបានធ្វើតេស្តដើម្បីវាស់បរិមាណសម្ពាធនៃល្បាយ លទ្ធផលនីមួយៗគឺអាចទទួលយកបាន។

លទ្ធផលទាំងនោះបានបង្ហាញថា កន្ទបដែលប្រើរួចគឺអាចប្រើជំនួសខ្សាច់បាន ១០% ក្នុងល្បាយបាយអ ដើម្បីសាងសង់សសរ និងធ្នឹមផ្ទះបីជាន់។ សម្រាប់ផ្ទះត្រឹមមួយជាន់វិញ  កន្ទបអាចប្រើជំនួសដីខ្សាច់បានដល់ទៅ ២៧% ។

លើសពីនេះ បើប្រើក្នុងជញ្ជាំងបេតុងវិញ កន្ទបអាចប្រើជំនួសខ្សាច់បានដល់ទៅ ៤០% ឯណោះ។

បច្ចេកវិទ្យាថ្មីនេះ នឹងជួយកាត់បន្ថយចំណាយលើខ្សាច់ ក្នុងសំណង់នានា ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានខ្លាំង  ខណៈក៏ជួយកាត់បន្ថយកាកសំណល់កន្ទបទារកផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

Bentley និង Tata Projects សហការគ្នាពង្រឹងការអប់រំផ្នែកសំណង់ឌីជីថលនៅឥណ្ឌា

ក្រុមហ៊ុន Bentley Systems និង Tata Projects បានប្រកាសពី […]

កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេ […]

កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត […]

កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងយក្សមួយនៅឥណ្ឌា

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ (ONGC) បានប្រើប្រាស់កម […]