ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នៃការចុះបញ្ជីរោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នោះគឺកើនឡើងពីចំនួន ៤៤.៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥.៦៥៦ រោងចក្រសហគ្រាស កើនឡើងបាន ៨៥៨សហគ្រាស។ បើតាមរបាយការណ៍ដដែល រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ កើនពី ១.៥៦៦ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ១.៦៨២សហគ្រាស គិតត្រឹមដំណាច់ខែមិថុនា កើនឡើង ...

អាន​បន្ថែម

ដំណើរការសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមនៅរដូវទឹកស្រកឆ្នាំនេះ, ខណៈបច្ចុប្បន្នបានបញ្ចប់ការបោះបង្គោលព្រំំំបាន ១០០% ហើយ!

រដ្ឋាភិបាលប្រកាសចាប់ផ្តើមដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការនៅរដូវទឹកស្រកចុងឆ្នាំ២០២៥នេះ ខណៈការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីនៃគម្រោងព្រែកជីកហ្វូណនតេជា ទើបបានបិទបញ្ចប់ទាំងស្រុង ១០០% នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី...

អាន​បន្ថែម

ជប៉ុន ចង់ជួយកម្ពុជា តាមរយៈជំរុញទីផ្សារឥណទានកាបូនឱ្យកាន់តែធំទូលំទូលាយជាងមុន

ក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន រួមជាមួយទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានបង្ហាញពីបំណងចង់ជួយជំរុញទីផ្សារឥណទានកាបូនកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ។ នៅក្នុងជំនួបនោះ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកកវិទ្យារបស់ជប៉ុន រួមជាមួយទីភ្នាក់ងារអវកាសជប៉ុន (JAXA)ដែលមានជំនាញ...

អាន​បន្ថែម

រយៈពេល ១៥ឆ្នាំចុងក្រោយនេះ កូរ៉េផ្តល់កម្ចីជិត $២ពាន់លាន អភិវឌ្ឍផ្លូវជនបទនៅកម្ពុជា

ក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ មូលនិធិ EDCF តាមរយៈធនាគារអាហរ័ណ-នីហរ័ណកូរ៉េ បានផ្តល់នូវឥណទានសម្បទានប្រមាណ ១.៩៤៦លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍផ្លូវជនបទ។ នេះបើតាមការឱ្យដឹង​ក្នុងជំនួបរវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Minnie Chey នាយិកា ធនា​គារអាហរ័ណ-នីហរ័ណកូរ៉េ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ បានឱ្យដឹងបន្ថែមថា តាមរយៈឥណទានសម្បទ...

អាន​បន្ថែម

មកដល់ពេលនេះ កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សង់បាន ៣២%

គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ  គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រេចបាន ៣២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានបង្ហាញថា គម្រោងផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយ(សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ ហើយបើគ្មានការប្រែ...

អាន​បន្ថែម

កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍

កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ បន្ថែមទៀត ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យពិភាក្សាលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះរួចរាល់ហើយ។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២...

អាន​បន្ថែម

អារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញារួមសហការជាមួយកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ៗ

កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោ...

អាន​បន្ថែម

ចិនប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើការផលិតស្រោមដៃពេទ្យសម្រាប់នាំចេញ!

ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន ចង់ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅប្រទេសកម្ពុជាស្រាប់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន Shijiazhua...

អាន​បន្ថែម

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ ជាផ្លូវការហើយ ខណៈបច្ចុប្បន្នកំពុងត្រៀមបើកប្រតិបត្តិការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងប្រជុំវាយតម្លៃលើវឌ្ឍនភាពគម្រោងសាងសង់ និងផែនការត្រៀមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដំណាក់កាលទី...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសង់ផ្លូវថ្មី ៣ខែ្ស ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជនបទ​ថ្មី​ចំនួន​ ៣​ខ្សែ ​ដែលមានប្រវែងសរុប ៤១,១គីឡូម៉ែត្រ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទរបស់ប្រទេស និងគាំទ្រទេសចរណ៍ធម្មជាតិ។ នេះបើតាមពិធីបើកការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត...

អាន​បន្ថែម