ដំណើរការសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមនៅរដូវទឹកស្រកឆ្នាំនេះ, ខណៈបច្ចុប្បន្នបានបញ្ចប់ការបោះបង្គោលព្រំំំបាន ១០០% ហើយ!

រដ្ឋាភិបាលប្រកាសចាប់ផ្តើមដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការនៅរដូវទឹកស្រកចុងឆ្នាំ២០២៥នេះ ខណៈការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីនៃគម្រោងព្រែកជីកហ្វូណនតេជា ទើបបានបិទបញ្ចប់ទាំងស្រុង ១០០% នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលអញ្ជើញចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ នាខេត្តកែប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា  គិតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារបានបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ សម្រេចបាន១០០%ហើយ ដោយបានអនុវត្តក្នុងខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិសាស្រ្តបញ្ចប់ចុងក្រោយគេ។ គួរបញ្ជាក់ថា បង្គោលព្រំដីដែលបានបោះរួចរាល់សរុបទាំងអស់មានចំនួន ១.៩២០ បង្គោល។

ឯកឧត្តមបន្តថា បន្ទាប់ពីបានប្រកាសបើកការដ្ឋានកាលពីកន្លងមក បច្ចុប្បន្ននេះ គម្រោងសង់ព្រែកជីកហ្វូណនតេជោត្រូវបានអនុវត្តតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមបញ្ជាក់បន្ថែមថា ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមដំណើរការសាងសង់ជាផ្លូវការ គឺគ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងជូនដល់ពលរដ្ឋរួចរាល់។

គួរបញ្ជាក់ថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ផ្លូវទឹកមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣០០០ DWT៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]