ព័ត៌មានក្នុងស្រុក
ក្រុមហ៊ុនឯកជន កំពុងសិក្សាបង្កើតរោងចក្រស៊ីម៉ង់ត៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយ កំពុងសិក្សាលើគម្រោងវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ មីនា នេះ ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិមាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។ ឯកឧត្ត...
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១...
អានបន្ថែមគម្រោងសាងសង់ Naga 3 តម្លៃ ៤ពាន់លានដុល្លារដំណើរការជាធម្មតាគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
ការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជាង ៤ ពាន់លានដុល្លារ ដំណើរការទៅយ៉ាងរលូន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ បើទោះបីជាមានវិបត្តិកូវីដយ៉ាងណាក្ដី។ នេះបើតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី ៨ មីនា កន្លងទៅ។ គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុន Econpile នេះ រួមមានក...
អានបន្ថែមទំនប់ស្ទាក់ទឹកនៅជាយដែនខ្មែរ-ថៃដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់
ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី នៅជាយដែនខ្មែរ-ថៃ ដំបូងបង្អស់ ត្រូវបានបើកការដ្ឋាសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ ដែលជាសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតនៅតំបន់ព្រំដែន។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិម្នាស់កាល និងភូមិកំពុងចម្លងក្រោម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយពិធីក្រុងពាលីបើកការដ្ឋាន ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និងតំណាងក្រសួងពាក...
អានបន្ថែមកម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភ័ស្ដុភារកម្មនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមីនា នេះ។ ជាលទ្ធផល កម្ពុជាបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយ ក្រសួ...
អានបន្ថែមគម្រោងបុរីដ៏ធំមួយកំពុងបង្ហាញសក្ដានុពលនៅប៉ូលសេដ្ឋកិច្ចថ្មី ជាមួយនឹងទូតសុច្ឆន្ទៈថ្មី
អត្ថបទផ្សព្វផ្សាយ គម្រោងបុរីដ៏ធំមួយនៅដង្កោ បូរី ទី លាង ដង្កោហ្រ្គីនផាក កាលពីថ្មីៗនេះ ទើបប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងថ្មី គឺ កញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018។ បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូ...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ
គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្...
អានបន្ថែមតើម៉ាស៊ីនព្រីន 3D នឹងជួយផ្លាស់ប្តូរឧស្សាហកម្មសំណង់បានយ៉ាងណាខ្លះ នាពេលអនាគត?
អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថា ម៉ាស៊ីនព្រីន 3D គឺម៉ាស៊ីនដែលអាចព្រីន ឬផលិតវត្ថុពិតៗណាមួយបាន ដោយគ្រាន់តែឌីស៉ាញគំរូ 3D ក្នុងកុំព្យូទ័រ ដាក់បញ្ចូលវត្ថុធាតុដើម ហើយចុចព្រីន។ បច្ចេកវិទ្យានេះត្រូវបានគេប្រើជាទូទៅក្នុងការផលិតវត្ថុគំរូគ្រប់ប្រភេទដូចជាង តុ ទូ កៅអី ឬអនុស្សារីយ៍ជាដើម។ ដោយឡែក ក្នុងវិស័យសំណង់វិញ តើម៉ាស៊ីនព្រីន 3D អាចជួយអ្វីបានខ្លះ? អ្នកអាចសាងសង់អគារពាណិជ្ជកម្មនានាបានដោយគ្រាន់តែចុចព្រីន នៅថ...
អានបន្ថែមគម្រោងស្ពានកំពង់ឆ្នាំងទៅកំពង់ធំជាអាទិភាពបន្ទាប់ ព្រោះរដ្ឋត្រូវសង់ស្ពានក្រចេះ-កំពង់ធំសិននៅឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ដោយបញ្ជាក់ថារាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានាត្រូវធ្វើតាមលំដាប់លំដោយនៃអាទិភាព។ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍នៅថ្ងៃទី២៥ កុម្ភៈ នេះថា រដ្ឋាភិបាលចាត់ទុកគម្រោងសាងសង់ស្ពាន...
អានបន្ថែមក្រសួង៖គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំឈានដល់ដំណាក់កាលពិភាក្សាបច្ចេកទេសរវាងកម្ពុជា-កូរ៉េហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជា និងមន្រ្តីជំនាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាបច្ចេកទេសលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។ ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងនៅថ្ងៃទី ២៥ កុម្ភៈនេះ ថាការពិភាក្សារវាងមន្រ្តីជំនាញ និងប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។ ឯក...
អានបន្ថែម