ទំនប់ស្ទាក់ទឹកនៅជាយដែនខ្មែរ-ថៃដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់

ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី នៅជាយដែនខ្មែរ-ថៃ ដំបូងបង្អស់ ត្រូវបានបើកការដ្ឋាសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ ដែលជាសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតនៅតំបន់ព្រំដែន។

គម្រោងនេះ មានទីតាំងស្ថិតនៅភូមិម្នាស់កាល និងភូមិកំពុងចម្លងក្រោម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយពិធីក្រុងពាលីបើកការដ្ឋាន ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និងតំណាងក្រសួងពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី ០៤ មីនា នេះ។

គម្រោងនេះ គ្រោងនឹងបញ្ចប់ការដ្ឋានទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២១ ដែលមានសមត្ថភាពអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិកតា។

ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា ក្រៅពីគម្រោងនេះ ខេត្តបាត់ដំបង មានទំនប់ស្ទាក់ជាច្រើនទៀត ដែលបានសាងសង់រួច និងកំពុងសាងសង់។ តួយ៉ាងដូចជា ទំនប់ស្ទាក់ទឹកពហុបំណងសេកសក នៅស្រុករតនមណ្ឌល និង ទំនប់ស្ទាក់ទឹកកង្ហត នៅស្រុកបាណន់ ដែលបានសាងសង់ចប់ជាស្ថាពរ។

ដោយឡែកទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់រួមមាន ទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ សាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]