ព័ត៌មានក្នុងស្រុក
ថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ
ប្រទេសថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិ...
អានបន្ថែមត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ
គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ...
អានបន្ថែមកម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល
កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ...
អានបន្ថែមរដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួ...
អានបន្ថែមភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់
ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្...
អានបន្ថែមរដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល...
អានបន្ថែម១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស
ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិ...
អានបន្ថែមMid-Year Celebration ពីបុរី ប៉េង ហួត ទិញផ្ទះបានឡានហើយ អូសតែវ៉ាលីចូលនៅបានតែម្ដង!
ធ្មេចបើកៗ ដល់ពាក់កណ្ដាលឆ្នាំទៀតហើយ! សម្រាប់លោកអ្នកដែលកំពុងមានបំណងចង់វិនិយោគ ឬទិញផ្ទះសម្រាប់រស់នៅក្នុងខែមិថុនានា ក៏នឹងមានឱកាសទទួលបានការផ្ដល់ជូនដ៏ចំណេញពីបុរី ប៉េង ហួត ផងដែរ។ ការផ្តល់ជូននេះគឺជាប្រម៉ូសិនដ៏ធំមិនធ្លាប់មាន សម្រាប់ឆ្នាំ២០២៤នេះ គឺប្រូម៉ូសិន Mid-Year Celebration ជាមួយ កញ្ចប់Promotion ទាំង ៦ ដ៏ធំសម្បើមខ្លាំងមែនទែន។ ចង់ដឹងទេថាប្រ៉ម៉ូសិនដ៏ពិសេសនេះ មានអ្វីខ្លះ? ✨ទិញផ្ទះ ...
អានបន្ថែមកម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រ...
អានបន្ថែមធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស
ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ សម្រាប់ពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីក...
អានបន្ថែម