សមាគមលំនៅឋាននិងរដ្ឋាករទឹក រួមគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតតាមបុរីជាយក្រុង

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចសហការគ្នាដោះស្រាយបញ្ហាកង្វះបណ្ដាញទឹកស្អាតក្នុងវិស័យសំណង់ បុរី លំនៅឋាន និងខុនដូនានា ពិសេសគម្រោងដែលស្ថិតនៅតំបន់ជាយក្រុង ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ ភាគីទាំង២ បានជួបប្រជុំពិភាក្សាពីបញ្ហានេះ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដោយបានឯកភាពគ្នាលើចំណុចសំខាន់ធំៗ ២។ ការងារសំខាន់ទី ១ គឺភាគីទាំង ២ នឹងរួមគ្នាបង្កើ...

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកច្រកទ្វារអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនឡើងវិញឆាប់ៗ នេះ

ភាគីកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ឯកឧត្តម បរិនបញ្ញា ភោធិសាធ។ ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទបើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែ...

អាន​បន្ថែម

ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពតសម្រេចបានជាង ៧0% ឬស្មើនឹង ៣៥៨ ភូមិ

គិតមកដល់ពេលនេះ ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣៥៨ ភូមិ ស្មើនឹង ៧៣,៣៦% ហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចចុះពិនិត្យការងារនៅភូមិបន្ទាយមាស ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា បើគិតពីពេលចាប់ផ្តើមអនុវត្តនៅ ខែតុលា ឆ្នាំ២០០៣ រហូតមកដលពេលនេះ ដំណើរការចុះបញ្ជីដីធ...

អាន​បន្ថែម

រដ្ឋបន្តអនុគ្រោះពន្ធដល់អាជីវកម្មរងគ្រោះដោយសារកូវីដ១៩ ដល់ខែមីនា ឆ្នាំក្រោយ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបន្តការលើកលែងពន្ធចំពោះអាជីវកម្មសណ្ឋាគារ និងអាជីវកម្មផ្សេងៗទៀតក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រហូតដល់ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មក្នុងវិស័យដូចជា ទេសចរណ៍ អាកាសចរណ៍ រួមទាំងវិស័យផ្សេងទៀតដែលរងផលប៉ះពាល់ រដ្ឋាភិបាលបា...

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ឱ្យធ្វើរឿងធំៗ ៤

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអង្គសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ពិនិត្យមើលលទ្ធភាព អនុវត្តការងារសំខាន់ ៤ ចំណុច ដើម្បីជំរុញការអភិវឌ្ឍអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាព។ ឯកឧត្តមបានលើកឡើងក្នុងពេលចូលរួមក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន នៅថ្ងៃទី ២៥ ខែវិច្ឆកា កន្លងទៅ។...

អាន​បន្ថែម

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងស្ទុះឡើងវិញ នៅឆ្នាំ ២០២២ តាមកំណើនសេដ្ឋកិច្ច

វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខនេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធាន...

អាន​បន្ថែម

HLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ

បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក...

អាន​បន្ថែម

ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីដោយមានតម្លាភាព និងស្អាតស្អំ

ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីគ្រប់រូបភាព ដោយមានតម្លាភាព និងស្អាតស្អំ ពិសសេលំនៅឋាន និងសិទ្ធិរបស់ជនជាតិដើមភាគតិច ទិសដៅដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ក្រសួងដាក់សំណើដូច្នេះ ក្នុងសន្និសីទថ្នាក់ជាតិលើកទី ១៤ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសហការដោយអង្គការដៃគូចំនួន ៥៣ អង្គការ ។ ឯកឧត្តម ងី ច័ន...

អាន​បន្ថែម

វិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ

ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestea...

អាន​បន្ថែម

តើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?

ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅ...

អាន​បន្ថែម