ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារ​មានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្...

អាន​បន្ថែម

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-ស...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់​លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥%​ នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។​ បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។​ ដោយឡែក ឥណទានផ្តល់ដោយគ្រឹះ...

អាន​បន្ថែម

អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចដកហូតដីជិត ១២០ហិកតា ពីការកាន់កាប់ខុសច្បាប់

ក្នុង​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ដីព្រៃ​របស់​រដ្ឋ និង​គោរព​ច្បាប់​បរិស្ថាន អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកហូត​យក​ដី​ជិត ១២០ហិកតា ​មកវិញ​ពី​ការកាន់កាប់​ខុសច្បាប់​។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការចេញដីកាលេខ ០០៨/២៥ ដ.ក ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នាពេលថ្មីៗនេះ។ ដីកា​នេះ​រៀបរាប់​លម្អិត​ពី​ការ​ដកហូត​យក​ដីចំនួន២កន្លែង មាន​ទំហំ ១១៩,២៤ ហិកតា ដែលបានរងនូវការកា...

អាន​បន្ថែម

ឆ្នាំ២០២៤​ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $៥៥ពាន់លាន កើនឡើងគួរឱ្យកត់សម្គាល់

ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ៥៥ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចេញ-នាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបង្ហាញពីគន្លងនៃកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រភពដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា មានចំនួន ២៨.៥៤៥,៤ លានដុល្លារ កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នា...

អាន​បន្ថែម

កម្ពុជា-ជប៉ុន សហការគ្នាបង្កើតកន្លែងកែច្នៃសំណល់សង្គ្រាមទៅជាវត្ថុអនុស្សាវរីយ៍

ស្ថិតក្នុងចលនានៃការបំផុសគំនិតក្នុងគោលបំណងប្រែក្លាយសំណល់សង្រ្គាមទៅជានិមិត្តសញ្ញានៃក្តីសង្ឃឹម កម្ពុជាបានចាប់ដៃជាមួយ ជប៉ុនដើម្បីបង្កើតកន្លែងកែច្នៃសំណល់សល់ពីសង្គ្រាមដែលជាការត្រួសត្រាយសម្រាប់សិប្បកម្មវត្ថុអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ គំនិតផ្តួចផ្ដើមនេះ ត្រូវបានធ្វើឡើងរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជប៉ុន On The Road នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ...

អាន​បន្ថែម

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ -         ប័ណ្ណទឹកប្រា...

អាន​បន្ថែម

រដ្ឋចេញវិធានការអនុវត្តស្តង់ដារប្រេងប្រភេទ(EURO 5)  ដើម្បកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីដោះស្រាយការបំពុលបរិយាកាស រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តស្តង់ដារឥន្ធនៈ EURO 5 ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពខ្យល់ និងការពារសុខភាពសាធារណៈដោយគ្រប់គ្រងការបំភាយប្រេងឥន្ធនៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ចាប់ពីឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹង រា...

អាន​បន្ថែម

ត្រឹមខែកុម្ភៈនេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារមូលបត្រប្រមូលទុនបាន ៤៧៥លាន​ដុល្លារ ពីផ្សារហ៊ុនកម្ពុជា

អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រ បានកៀរគរទុនបានចំនួន ៤៧៥លានដុល្លារ ពីផ្សារមូលបត្រកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តម ហុង សុហួរ លើកឡើងបែបនេះ ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំរបស់ ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា​​ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ រួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ...

អាន​បន្ថែម

មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥

មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។ តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក...

អាន​បន្ថែម