Mid-Year Celebration ពីបុរី ប៉េង​ ហួត ទិញផ្ទះបានឡានហើយ អូសតែវ៉ាលីចូលនៅបានតែម្ដង!

ធ្មេចបើកៗ ដល់ពាក់កណ្ដាលឆ្នាំទៀតហើយ!​ សម្រាប់លោកអ្នកដែលកំពុងមានបំណងចង់វិនិយោគ ឬទិញផ្ទះសម្រាប់រស់នៅក្នុងខែមិថុនានា ក៏នឹងមានឱកាសទទួលបានការផ្ដល់ជូនដ៏ចំណេញពីបុរី ប៉េង ហួត ផងដែរ។ ការផ្តល់ជូននេះគឺជា​ប្រម៉ូសិន​ដ៏ធំ​មិនធ្លាប់មាន សម្រាប់ឆ្នាំ២០២៤នេះ គឺប្រូម៉ូសិន Mid-Year Celebration ជាមួយ កញ្ចប់Promotion ទាំង ៦ ​ដ៏ធំសម្បើមខ្លាំងមែនទែន។    ​ ចង់ដឹងទេថាប្រ៉ម៉ូសិនដ៏ពិសេសនេះ មានអ្វីខ្លះ? ✨​ទិញផ្ទះ ...

អាន​បន្ថែម

កម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រ...

អាន​បន្ថែម

ធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ ​ សម្រាប់​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​ ក្នុង​គោល​ដៅ​​​លើកកម្ពស់លទ្ធ​ភាព​ទទួលបានការអប់រំ​ប្រ​ក​​បដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មី​នេះ នឹងត្រូវបាន​យក​ទៅ​ប្រើប្រាស់ ដើម្បីពង្រីក...

អាន​បន្ថែម

៥ខែ កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជិត $២៣លាន

រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងជិះទូក បានចំនួន ២២.៧៥៩.០៩៨ដុល្លារ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៥ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៤៧២.២៥៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៦.៨៩១...

អាន​បន្ថែម

គម្រោងលំនៅឋាននៅរាជធានីភ្នំពេញមែន តែទេសភាពនិងការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ

មនុស្សគ្រប់គ្នាតែងតែមានភាពធុញថប់នឹងភាពមមាញឹកនៃចរាចរណ៍ និងផ្សែងពុលនៃការរស់នៅក្នុងទីក្រុង ។ ប៉ុន្តែលោកអ្នកអាចរកទីកន្លែងដែលអាចរស់នៅជៀសផុតពីផ្សែងពុល និងសំឡេងរំខាននៃចរាចរណ៍ដ៏មមាញឹកទាំងនោះបាន គឺ​នៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវក្រវ៉ាត់ក្រុងទី២ ឬ ផ្លូវ៥០ ម៉ែត្រ)។ បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន ជាគម្រោងលំនៅឋាន និងអាជីវកម្មមួយស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ ឬហៅថាផ្លូវ៥០...

អាន​បន្ថែម

រដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង  បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ​  ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្...

អាន​បន្ថែម

និយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.)  ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប.  បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖១.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្...

អាន​បន្ថែម

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹ...

អាន​បន្ថែម

អាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា

អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំ​ឱរ៉ាល់ ​មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទ...

អាន​បន្ថែម

AMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាពេលថ្មីៗនេះ បានចេញផ្សាយនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយព្យាករណ៍ពីអត្រាកំណើន 5.6% ក្នុងឆ្នាំ 2024 និង 5.9% នៅឆ្នាំ 2025។ និន្នាការកើនឡើងនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកំណើន 5% ដែលបានកត់ត្រាក្នុងឆ្នាំ 2023។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ វិស័យកាត់ដេរ និងការនាំចេញ កំណើនប្រេ...

អាន​បន្ថែម