ព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី

កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ្សេងៗទៀត​ ដូចជាសិក្សាលម្អិត កែសម្រួល និងពិនិត្យ មុននឹងដាក់ឆ្លងទៅកាន់រដ្ឋាភិបាលសម្រេច។

ឯកឧត្តមមានប្រសាន៍ថា៖ «របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម​ ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ China Power International Group នឹងធ្វើការសិក្សាលម្អិតទៅលើ Commercial Availability បន្ថែមទៀត»។

«រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣ ឯណោះ» ឯកឧត្តមបានបន្ត។

ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Power International Group កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា កន្លងទៅនេះ បានធ្វើបទបង្ហាញពីរបាយការណ៍បឋម ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរួចហើយ ដែលសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]