ព្រលានយន្តហោះតារាសាគរ នៅកោះកុង គ្រោងនឹងបើកសាកល្បងនៅត្រីមាសទី៤ ឆ្នាំ២០២១

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង មកទល់បច្ចុប្បន្ន បានសម្រេចផ្លូវរត់ ១០០% ហើយ ដោយគ្រោងនឹងដាក់ឱ្យហោះហើរសាកល្បងជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា៖ «បើនិយាយពីផ្លូវរត់គឺសម្រេចស្ទើបាន១០០% នៅតែការងារបំពាក់ភ្លើងសញ្ញានៅតាមផ្លូវរត់តែប៉ុណ្ណោះ។ ចំណែកឯការិយាល័យ និងកន្លែងទទួលភ្ញៀវ គឺសម្រេចបានប្រមាណ ៧០% ហើយ»។

លោក បន្តថា៖ «តាមគម្រោង យើងចង់ដាក់ឱ្យហោះហើរសាកល្បងតាំងពីឆ្នាំ ២០២០ ឬ ក្នុងដើមឆ្នាំ ២០២១ នេះ តែដោយសារបញ្ហាកូវីដ យើងនឹងត្រូវពន្យារបន្តិចទៅដល់ត្រីមាសទី ៤ ឆ្នាំ២០២១ នេះ»។

គួរបញ្ជាក់ផងដែរ តាមផែនការ គម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។

ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និង អ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម)

ព្រលានយន្តហោះនេះ ជាផ្នែកមួយនៃគម្រោងតំបន់វិស្សមកាលតារាសាគរ តម្លៃរាប់ពាន់លានដុល្លារ ដែលថ្មីនេះបានក្លាយជាប្រធានបទក្ដៅគគុកមួយ ក្រោយសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអនុវត្តគម្រោងនេះ ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]