ព្រលានយន្តហោះភ្នំពេញគ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែម

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ / រូបភាព Vinci

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) គ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបង្កើនការផ្គត់ផ្គង់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឲ្យកាន់តែមានប្រសិទ្ធភាព។

លោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ៖ «ស្ថានីយដឹកទំនិញបច្ចុប្បន្នមានសមត្ថភាពអាចទទួលបន្ទុកចរាចរណ៍នៃការដឹកជញ្ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ» ដូចនេះហើយទើបក្រុមហ៊ុនមានគម្រោងអភិវឌ្ឍកន្លែងបន្ថែមទៀតដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងរយៈពេលវែង។

ដោយឡែក ទាក់ទងទៅនឹងព័ត៌មានលំអិតដូចជា ទំហំទឺកប្រាក់នៃការវិនិយោគ កាលបរិច្ឆេទនៃការសាងសង់ ទំហំក៏ដូចជាសមត្ថភាពនៃស្ថានីយដឹកទំនិញថ្មីនេះ ក្រុមហ៊ុនមិនទាន់មានទិន្នន័យនៅឡើយ ហើយលោក ខែក នរិន្ធដា បានអះអាងថា ៖ «យើងកំពុងស្ថិតនៅដំណាក់កាលដំបូងនៃគម្រោង ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើការរចនាប្លង់ជារួមនៃគម្រោងនេះ»។

ជាការពិតណាស់ ការបន្ថែមស្ថានីយដឹកទំនិញនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងអត្រា ៧ ភាគរយជារៀងរាល់ឆ្នាំ។
ជាក់ស្ដែង ដោយទំហំពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ជាកត្តាធ្វើៀឲ្យតម្រូវការសេវាដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងផងដែរ។

លោក ស៊ីន ចាន់សេរី វុត្ថា ដែលជាអ្នកនាំពាក្យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានមានប្រសាសន៍ថា ៖«ការបន្ថែមស្ថានីយដឹកទំនិញគឺជារឿងល្អដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង»។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធ និងអាករគយចំនួនជាង ១ ពាន់លានដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]