ព្រលានយន្តហោះភ្នំពេញបំពាក់បរិក្ខារបច្ចេកទំនើបថ្មី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល

ជាមួយនឹងគោលដៅក្លាយជាអាកាសយានដ្ឋានបៃតង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្មីៗនេះ បានដំឡើងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបថ្មី ២ ប្រព័ន្ធ គឺ ប្រព័ន្ធ Fixed Electrical Ground Power (FEGP) units និង ប្រព័ន្ធ Pre-Conditioned Air (PCA) units។

ជារួម ប្រព័ន្ធទាំង ២ នេះនឹងដើរតួរជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីពីព្រលានទៅដល់យន្តហោះពេលកំពុងចតនៅច្រកទ្វារ។ ការធ្វើបែបនេះ គឺជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលបានមួយកម្រិតធំ ព្រោះយន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនទេ ពេលកំពុងចត។

ក្រៅពីការជួយកាត់បន្ថយផ្សែងពុល យន្តហោះមិនចាំបាច់បញ្ឆេះម៉ាស៊ីនពេលកំពុងចត ក៏នឹងជួយកាត់បន្ថយសម្លេងរំខានផងដែរ ទាំងសម្រាប់អ្នកដំណើរ និងបុគ្គលិកធ្វើការដឹកជញ្ជូនសម្ភារៈឡើងលើយន្តហោះ។

ប្រព័ន្ធថ្មីនឹងត្រូវបង្កប់នៅក្រោមស្ពាន ដែលតភ្ជាប់ពីច្រកទា្វ (Gate) ទៅយន្តហោះ ដោយការប្រើអគ្គិសនី និងម៉ាស៊ីនត្រជាក់ គ្រប់យ៉ាង គឺចេញពីព្រលានផ្ទាល់តែម្ដង។

ការបំពាក់បច្ចេកវិទ្យាថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន Vinci ក្នុងការពារបរិស្ថាន ដែលតែងតែជាគោលដៅចម្បងរបស់ក្រុមហ៊ុន។

ជាក់ស្ដែង អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ពីខែតុលាឆ្នាំមុន បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការបំភាយផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport Carbon Accreditation Programme របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) ។ (អានបន្ថែម)

កម្មវិធីនេះ គឺកម្មវិធីចាត់លំដាប់ព្រលានយន្តហោះជុំវិញពិភពលោក ទាក់ទិននឹងការបញ្ចេញឧស្ម័នកាបូនិច។

រូបភាពពី៖ ADELTE

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]