ភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសម្រាប់ការកើនឡើងខ្លាំងនៃការសាងសង់
ទសវត្សកន្លងទៅ ឧស្សាហកម្មសំណង់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះអាគារខ្ពស់ៗ ទីក្រុងរណប និងបុរី ជាច្រើនបានកំពុងបន្តដំណើរការសាងសង់ ហើយអាគារចាស់ៗត្រូវបានជំនួសដោយអាគារថ្មីៗផងដែរ ។ស្របពេលនឹងការកើនឡើងយ៉ាងឆាប់រហ័សនេះ ប្រជាជនទីក្រុងភ្នំពេញច្រើនឡើងៗបានរិះគន់ពីស្តង់ដានៃសំណង់ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ ឧទាហរណ៍ បេតុងដំបូង និងបង្គន់ចាប់ផ្តើមជ្រាប កំរាលការ៉ូចាប់ផ្តើមដាច់ចេញពីគ្នា ស្នាមប្រេះលេចឡើងតាមជញ្ជាំង ដែលត្រូវការចំណាយលុយច្រើនដើម្បីជួសជុល ហើយដែលពេលខ្លះទាមទារឲ្យមានការជួសជុលជាប្រចាំ និងឥតឈប់ឈរទៀតផង។ ជាទូទៅបញ្ហាទាំងនេះ បណ្តាលមកពីមូលហេតុ២ យ៉ាងគឺ៖
១. កង្វះការយល់ដឹងអំពីអចលនទ្រព្យដែលខ្លួនទិញ
២. ទឹកដៃការងារអន់របស់ជាង ឬក្រុមហ៊ុនសាងសង់
ដោយទទួលស្គាល់នូវនូវបញ្ហាទាំងអស់នេះ Master Builders Solutions ដែលជាម៉ាកមួយរបស់ក្រុមហ៊ុន BASF បាននាំមកនូវិទ្យាសាស្ត្រប្រកបដោយថាមពលពីប្រទេសអាល្លឺម៉ង់ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
តើចង់ធ្វើឲ្យបញ្ហាបេតុងកាន់តែតូចទៅមែនទេ?
អ្វីដែលយើងត្រូវពិចារណាបំផុតនោះគឺ គុណភាពបេតុង ដែលមានតួនាទីយ៉ាងសំខាន់ ព្រោះបេតុងដែលរឹងមាំជួយទ្រទម្ងន់អាគារ។ ប្រសិនបើបេតុងអន់ នោះវានឹងប៉ះពាល់ដល់ការងារនៅដំណាក់កាលបន្ទាប់ជាស្វ័យប្រវត្តិ ហើយអាគារទាំងមូលអាចនឹងដួលរលំនៅពីរបីឆ្នាំបន្ទាប់។ បច្ចេកវិទ្យាខ្ពស់ក្នុងការលាយបេតុងរបស់ក្រុមហ៊ុន BASF ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រោះគេបានសិក្សាយ៉ាងស៊ីជម្រៅលើសមាសភាពបេតុង ដូចជា ការចាប់គ្នានៃធាតុផ្សំ ស៊ីម៉ង់ និងការលាយ ដើម្បីគុណភាព និងការសន្សំសំចៃ។ បច្ចេកវិទ្យាឈានមុខនៃបេតុងលាយខ្លួនឯង ដែលហៅថា Smart Dynamic Concrete ធានានូវភាពងាយស្រួលក្នុងលំហូរនៃបេតុងដោយមិនចាំបាច់មានម៉ាស៊ីនរលាក់ជួយ។ ដូចនេះ ការប្រើប្រាស់ Smart Dynamic Concrete គឺជាដំណោះស្រាយឆ្លាតវៃមួយក្នុងផ្នែកបេតុង សម្រាប់គម្រោងការងារសាងសង់របស់អ្នក។
តើអ្នកស្អប់ការលេចជ្រាបទឹកមែនទេ?
ជាការពិត គ្មានអ្នកណាធានាពីការឈប់ជ្រាបទឹក១០០%នោះទេ ព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងកត្តាជាច្រើន។ យ៉ាងណាក៏ដោយ ដើម្បីបង្ការវា យើងមានដំណោះស្រាយដូចខាងក្រោម៖
-យល់ច្បាស់ពីចំណេះដឹងទាក់ទងនឹងផលិតផល ៖ ត្រូវដឹងពីការប្រើប្រាស់ផលិតផល និងដំណើរការរបស់វាមុនពេលដែលធ្វើការជ្រើសរើស។
-ចំណេះធ្វើបច្ចេកទេស៖
ការរៀបចំផ្ទៃខាងលើ៖ ជួសជុលនូវបេតុងដែលកខ្វក់ទាំងអស់ ដោយយកចេញនូវធាតុល្អិតនានា ឬធូលី ហើយបិទជុំវិញកន្លែងដែលមានប្រព័ន្ធបំពង់បង្ហូរទឹក ឬតាមជ្រុងដទៃដោយបច្ចេកទេសត្រឹមត្រូវ។
ត្រូវរក្សាផ្ទៃខាងលើដោយស្អាតជានិច្ច
-ត្រូវជួលអ្នកដែលជំនាញ និងបានហ្វឹកហាត់ការងារសម្រាប់ផលិតផល និងត្រូវធានាថា ពួកគេដឹងច្បាស់ និងធ្វើតាមវិធីដោយម៉ត់ចត់នៅកន្លែងការងារ។
-ធ្វើការត្រួតពិនិត្យមើលគុណភាព
-ការសម្របសម្រួលនៅនឹងកន្លែងការងារ ៖ ទោះជាការងារបង្ការការជ្រាបទឹកត្រូវបានធ្វើរួចរាល់ហើយក៏ដោយ ក៏ពេលខ្លះក្រុមរៀបក្បឿងដំបូលអាចធ្វើឲ្យខូចខាត ហើយរៀបក្បឿងដំបូលពីលើដោយមិនបានជួសជុលឡើងវិញ ដែលនេះធ្វើឲ្យជ្រាបទឹកនៅពេលក្រោយមក។
-វិទ្យាសាស្ត្រប្រកបដោយថាមវន្ត នៅទីនេះដើម្បីជួយអ្នកក្នុងការដោះស្រាយបញ្ហាទាំងអស់ដែលអ្នកអាចជួបវា។

