ភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសម្រាប់ការកើនឡើងខ្លាំងនៃការសាងសង់

ទសវត្សកន្លងទៅ ឧស្សាហកម្មសំណង់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះអាគារខ្ពស់ៗ ទីក្រុងរណប និងបុរី ជាច្រើនបានកំពុងបន្តដំណើរការសាងសង់ ហើយអាគារចាស់ៗត្រូវបានជំនួសដោយអាគារថ្មីៗផងដែរ ។ស្របពេលនឹងការកើនឡើងយ៉ាងឆាប់រហ័សនេះ ប្រជាជនទីក្រុងភ្នំពេញច្រើនឡើងៗបានរិះគន់ពីស្តង់ដានៃសំណង់ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ ឧទាហរណ៍ បេតុងដំបូង និងបង្គន់ចាប់ផ្តើមជ្រាប កំរាលការ៉ូចាប់ផ្តើមដាច់ចេញពីគ្នា ស្នាមប្រេះលេចឡើងតាមជញ្ជាំង ដែលត្រូវការចំណាយលុយច្រើនដើម្បីជួសជុល ហើយដែលពេលខ្លះទាមទារឲ្យមានការជួសជុលជាប្រចាំ និងឥតឈប់ឈរទៀតផង។ ជាទូទៅ​បញ្ហាទាំងនេះ បណ្តាលមកពីមូលហេតុ២ យ៉ាងគឺ៖

១. កង្វះការយល់ដឹងអំពីអចលនទ្រព្យដែលខ្លួនទិញ

២. ទឹកដៃការងារអន់របស់ជាង ឬក្រុមហ៊ុនសាងសង់

ដោយទទួលស្គាល់នូវនូវបញ្ហាទាំងអស់នេះ Master Builders Solutions ដែលជាម៉ាកមួយរបស់ក្រុមហ៊ុន BASF បាននាំមកនូវិទ្យាសាស្ត្រប្រកបដោយថាមពលពីប្រទេសអាល្លឺម៉ង់ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

តើចង់ធ្វើឲ្យបញ្ហាបេតុងកាន់តែតូចទៅមែនទេ?

អ្វីដែលយើងត្រូវពិចារណាបំផុតនោះគឺ គុណភាពបេតុង ដែលមានតួនាទីយ៉ាងសំខាន់ ព្រោះបេតុងដែលរឹងមាំជួយទ្រទម្ងន់អាគារ។ ប្រសិនបើបេតុងអន់ នោះវានឹងប៉ះពាល់ដល់ការងារនៅដំណាក់កាលបន្ទាប់ជាស្វ័យប្រវត្តិ ហើយអាគារទាំងមូលអាចនឹងដួលរលំនៅពីរបីឆ្នាំបន្ទាប់។ បច្ចេកវិទ្យាខ្ពស់ក្នុងការលាយបេតុងរបស់ក្រុមហ៊ុន BASF ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រោះគេបានសិក្សាយ៉ាងស៊ីជម្រៅលើសមាសភាពបេតុង ដូចជា ការចាប់គ្នានៃធាតុផ្សំ ស៊ីម៉ង់ និងការលាយ ដើម្បីគុណភាព និងការសន្សំសំចៃ។ បច្ចេកវិទ្យាឈានមុខនៃបេតុងលាយខ្លួនឯង ដែលហៅថា Smart Dynamic Concrete ធានានូវភាពងាយស្រួលក្នុងលំហូរនៃបេតុងដោយមិនចាំបាច់មានម៉ាស៊ីនរលាក់ជួយ។ ដូចនេះ ការប្រើប្រាស់ Smart Dynamic Concrete គឺជាដំណោះស្រាយឆ្លាតវៃមួយក្នុងផ្នែកបេតុង សម្រាប់គម្រោងការងារសាងសង់របស់អ្នក។

តើអ្នកស្អប់ការលេចជ្រាបទឹកមែនទេ?

ជាការពិត គ្មានអ្នកណាធានាពីការឈប់ជ្រាបទឹក១០០%នោះទេ ព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងកត្តាជាច្រើន។ យ៉ាងណាក៏ដោយ ដើម្បីបង្ការវា យើងមានដំណោះស្រាយដូចខាងក្រោម៖

-យល់ច្បាស់ពីចំណេះដឹងទាក់ទងនឹងផលិតផល ៖ ត្រូវដឹងពីការប្រើប្រាស់ផលិតផល និងដំណើរការរបស់វាមុនពេលដែលធ្វើការជ្រើសរើស។

-ចំណេះធ្វើបច្ចេកទេស៖

ការរៀបចំផ្ទៃខាងលើ៖ ជួសជុលនូវបេតុងដែលកខ្វក់ទាំងអស់ ដោយយកចេញនូវធាតុល្អិតនានា ឬធូលី ហើយបិទជុំវិញកន្លែងដែលមានប្រព័ន្ធបំពង់បង្ហូរទឹក ឬតាមជ្រុងដទៃដោយបច្ចេកទេសត្រឹមត្រូវ។

ត្រូវរក្សាផ្ទៃខាងលើដោយស្អាតជានិច្ច

-ត្រូវជួលអ្នកដែលជំនាញ និងបានហ្វឹកហាត់ការងារសម្រាប់ផលិតផល និងត្រូវធានាថា ពួកគេដឹងច្បាស់ និងធ្វើតាមវិធីដោយម៉ត់ចត់នៅកន្លែងការងារ។

-ធ្វើការត្រួតពិនិត្យមើលគុណភាព

-ការសម្របសម្រួលនៅនឹងកន្លែងការងារ ៖ ទោះជាការងារបង្ការការជ្រាបទឹកត្រូវបានធ្វើរួចរាល់ហើយក៏ដោយ ក៏ពេលខ្លះក្រុមរៀបក្បឿងដំបូលអាចធ្វើឲ្យខូចខាត ហើយរៀបក្បឿងដំបូលពីលើដោយមិនបានជួសជុលឡើងវិញ ដែលនេះធ្វើឲ្យជ្រាបទឹកនៅពេលក្រោយមក។

-វិទ្យាសាស្ត្រប្រកបដោយថាមវន្ត នៅទីនេះដើម្បីជួយអ្នកក្នុងការដោះស្រាយបញ្ហាទាំងអស់ដែលអ្នកអាចជួបវា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]