ភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន
ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។
បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។
មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិនត្រឹមតែជាកន្លែងបម្រើសេវាអាហារចិនបុរាណនោះទេ ប៉ុន្តែវាជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនហុងកុង និងទេសចរបរទេស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន Jumbo Floating Restaurant ធ្លាប់ផ្ទេរសិទ្ធិគ្រប់គ្រងភោជនីដ្ឋានអណ្តែតទឹកនេះទៅអ្នកដទៃម្តងដែរ ប៉ុន្តែត្រូវបានគេបដិសេធ ដោយបញ្ជាក់ថា តម្លៃនៃការគ្រប់គ្រងភោនីយដ្ឋាន និងសេវាថែទាំ ថ្លៃខ្ពស់ខ្លាំងពេកមិនអាចរ៉ាប់រងចំណាយបាន។
ប្រភពដដែលបន្តថា អាជ្ញាធរក្នុងស្រុក កំពុងបើកការស៊ើបអង្កេត ជុំវិញការលិចភោជនីដ្ឋានអណ្តែតទឹកមួយនេះ ដែលបានកើតឡើងកាលពីចុងខែឧសភាកន្លងទៅ ប៉ុន្តែមិនមានមនុស្សរងគ្រោះពីព្រឹត្តិការណ៍លិចភោជនីយដ្ឋាន អណ្តែតទឹកមួយនេះទេ៕