មកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជា ៤,៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងចំនួន៣៣១

គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ថវិកាសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាចំនួន ៤,៦ពាន់លានដុល្លារអាមេរិក លើគម្រោងវិស័យសាធារណៈចំនួន ៣៣១ ក្នុងរូបភាពជាកម្ចី ជំនួយ និងជំនួយបច្ចេកទេស។ នេះបើតាម ADB Member Fact Sheet 2022 ដែលចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៣។

​ដោយឡែកក្នុងឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាផ្តល់កម្ចី ៣៧៣លានដុល្លារអាមេរិកមកកម្ពុជា​ដើម្បី៖

  • ជួយពង្រឹងប្រព័ន្ធសុខាភិបាល រួមមានការទទួលបានវ៉ាក់សាំង និងសុខភាពកម្មករចំណាកស្រុក​ (អានបន្ថែម)
  • ​សម្រាប់អភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតសាស្ត្រ ក្នុងវិស័យអប់រំ
  • ជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងបសុសត្វនៅកម្ពុជា (អានបន្ថែម)
  • ពន្លឿនការផ្ទេរថាមពលប្រកបដោយចីរភាប (អានបន្ថែម)
  • ជំរុញការប្រកួតប្រជែងអន្តរជាតិ (អានបន្ថែម)

ក្នុងឆ្នាំ២០២២ដដែល ADB ក៏បានផ្តល់ជំនួយសរុប ៥២,២៥លានដុល្លារអាមេរិក រួមទាំងសហហិរញ្ញប្បទាន ១២,៧លានដុល្លារអាមេរិក ដើម្បីជួយកម្ពុជាសម្រេចនូវគោលនៅអភិវឌ្ឍប្រកបដោយចីរភាព ជួយពន្លឿនការផ្ទេរថាមពលស្អាត និងលើកកម្ពស់យេនឌ័រ។

ក្រៅពីនេះ ADB បានអនុម័តនូវជំនួយបច្ចេកទេសចំនួន ៣​,១លានដុល្លារអាមេរិក ដើម្បីកំណែទម្រង់នយោបាយ ការអភិវឌ្ឍសមត្ថភាព ទីប្រឹក្សា​ ការរៀបចំគម្រោង និងការអនុវត្តគម្រោង ក្នុងឆ្នាំ២០២២ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]