មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ
កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោកឈានមុខ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា ក្នុងសន្និសីទ Bentley’s 2025 Year in Infrastructure នៅទីក្រុង Amsterdam
នៅទីក្រុង EXTON, រដ្ឋPennsylvanian. –ក្រុមហ៊ុនសារជីវកម្ម Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2025 បានប្រកាសអ្នកជាប់វគ្គជម្រុះចុងក្រោយដើម្បីប្រកួតយកពានរង្វាន់ Going Digital Awards ឆ្នាំ 2025។ ការប្រារព្ធកម្មវិធីប្រកួតយកពានរង្វាន់នេះ គឺផ្តើមចេញពីស្នាដៃ ឬសមិទ្ធិផលដ៏អស្ចារ្យរបស់វិស្វករ និងក្រុមការងារនៃគម្រោងក្នុងការជំរុញការងារហេដ្ឋារចនាសម្ព័ន្ធដើម្បីគុណភាពជីវិតមនុស្សរស់នៅកាន់តែប្រសើរតាមរយៈការច្នៃប្រឌិតចេញពីឌីជីថល។
អ្នកជាប់វគ្គជម្រុះពានរង្វាន់ Going Digital Awards ឆ្នាំ2025 នេះ សុទ្ធតែបានបង្ហាញពីដំណោះស្រាយការងារវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដែលឈានមុខគេ របស់ក្រុមហ៊ុនសាងសង់ និងម្ចាស់គម្រោង ដែលជាអ្នកប្រើប្រាស់ ដោយប្រែក្លាយពីសំណង់ ទៅជាទ្រព្យសម្បត្តិប្រប្រើប្រាស់យ៉ាងសកម្ម។
អ្នកជាប់វគ្គជម្រុះចុងក្រោយនៅទូទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសដោយក្រុមឯករាជ្យនៃអ្នកជំនាញឧស្សាហកម្មសកលចេញពីក្នុងចំណោមអ្នកប្រកួតជិត 250បេក្ខជន មកពី 47 ប្រទេសជុំវិញពិភពលោក។
លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំរបស់ Bentley Systems បាននិយាយថា “យើងត្រូវបានជំរុញលើកទឹកចិត្តតាមរយៈគំនិតច្នៃប្រឌិតរបស់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានបន្តផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ និងធន់ជាងមុន ទោះបីជាមានបញ្ហាប្រឈមជាសាកលជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុរហូតដល់កង្វះកម្លាំងពលកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធក៏ដោយ”។ “អ្នកឈ្នះពានរង្វាន់ Going Digital Awards នៅឆ្នាំនេះ បង្ហាញពីភាពជឿនលឿននៃឥទ្ធិពលជាក់ស្តែងចេញពីបច្ចេកវិទ្យា AI និងឌីជីថលភ្លោះ និងអ្វីៗជាច្រើនទៀតដែលកំពុងមាននៅក្នុងការជំរុញផលិតភាព និងភាពធន់កាន់តែច្រើននៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធ។”
អ្នកជាប់វគ្គជម្រុះចុងក្រោយនឹងបង្ហាញស្នាដៃគម្រោងរបស់ពួកគេនៅក្នុងសន្និសីទ Bentley’s Year in Infrastructure នៅទីក្រុង Amsterdam ដោយអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា។ ការប្រមូលផ្តុំជាសកលនៃអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធនេះបង្ហាញពីនិន្នាការ និងបច្ចេកវិទ្យាដែលបង្កើតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
បេក្ខភាពជាប់វគ្គប្រកួតជម្រុះចុងក្រោយនៅក្នុងកម្មវិធី Going Digital Awards ឆ្នាំ 2025 មានឈ្មោះដូចខាងក្រោមទៅតាមប្រភេទនៃពានរង្វាន់នីមួយៗ៖
ស្ពាន និងផ្លូវរូងក្រោមដី
- ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង
- ក្រុមហ៊ុន Pennoni (សហរដ្ឋអាមេរិក) – បង្ហាញពីគម្រោង Landing CAP Project របស់ I-95 Penn
- ក្រុមហ៊ុន Sener (ប្រេស៊ីល) – បង្ហាញពីគម្រោងស្ពាន Salvador-Ilha de Itaparica
ទីក្រុង ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
- ក្រុមហ៊ុន Adax Consultoria em Tecnologia da Informação Ltda. តំណាងឱ្យ Unidade Gestora de Projetos Especiais (ប្រេស៊ីល) – បង្ហាញពីកម្មវិធីសង្គម និងបរិស្ថានសម្រាប់ Manaus និង Interior (Prosamin+)
- ក្រុមហ៊ុន MMI Planning & Engineering Institute IX Co., Ltd. (ប្រទេសចិន) – ជាអ្នកបោះត្រាដល់កម្មវិធីសិក្ខាសាលាសម្រាប់គម្រោងសួនឧស្សាហកម្មផលិតភាពវៃឆ្លាត ប្រកបដោយវិបុលភាព នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារថយន្ត Changchun
- ក្រុមហ៊ុន Voyants Solutions Private Ltd. (ឥណ្ឌា) – បង្ហាញពីការរៀបចំផែនការមេ និងការរចនាលម្អិត និងការគ្រប់គ្រងគម្រោងនៃទីប្រជុំជន Atal Puram ក្នុងទីក្រុង Agra ប្រទេសឥណ្ឌា
សំណង់
- ក្រុមហ៊ុន ACCIONA (អូស្ត្រាលី) – បង្ហាញពីការបំប្លែងគម្រោងហេដ្ឋារចនាសម្ព័ន្ធ 4D តាមរយៈ iModel នៅលើផ្លូវក្រវាត់ M80 របស់ទីក្រុងមែលប៊ន
- ក្រុមហ៊ុន Deloitte និង Vale ( ប្រេស៊ីល) – បង្ហាញពី Synchro 4D ផ្តល់ថាមពលដល់រោងចក្រផលិតធ្យូងថ្មដំបូងគេរបស់ពិភពលោក
- ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – បង្ហាញការដ្ឋានសំណង់ឌីជីថល ៤.០ ប្រកបដោយភាពច្នៃប្រឌិត និងការត្រួតពិនិត្យវឌ្ឍនភាពការងារ
- ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Mortenson / McCarthy (សហរដ្ឋអាមេរិក) – បង្ហាញពីរមណីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត Gaylord Pacific
ផលិតកម្មថាមពល
- ក្រុមហ៊ុន Baosteel Engineering & Technology Group Co., Ltd. (ប្រទេសចិន) – បង្ហាញពីគម្រោងសំណង់ឆ្លាតវៃឌីជីថលសម្រាប់រោងចក្រដែកដោយផ្អែកលើបច្ចេកវិទ្យា Bentley
- ក្រុមហ៊ុន PT Wijaya Karya (Persero) Tbk (ឥណ្ឌូណេស៊ី) – បង្ហាញពីឥន្ធនៈដែលបានមកពីការកាកសំណល់ (RDF) Rorotan – ការត្រួសត្រាយនូវកាកសំណល់ប្រកបដោយនិរន្តរភាពចំពោះដំណោះស្រាយថាមពល
- ក្រុមហ៊ុន Shanghai Investigation, Design & Research Institute Co., Ltd. (ប្រទេសចិន) – បង្ហាញពីសមត្ថភាពវាស់វែង និងការរចនានៃស្ថានីយថាមពលបូម-ស្តុកដំបូងគេបំផុតរបស់ប្រទេសចិន នៅក្នុងតំបន់ Karst ដ៏ស្មុគស្មាញមួយ – ស្ថានីយថាមពលបូម-ផ្ទុកស្ថិតនៅសង្កាត Caiziba នៅ Fengjie ទីក្រុង Chongqing
គំរូភូមិសាស្ត្រ និងគំរូពិត
- អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) (អារ៉ាប៊ីសាអូឌីត) – បង្ហាញពីវេទិកាទិន្នន័យនៅក្នុងទីក្រុង Manarah
- ក្រុមហ៊ុន Haskoning (ចក្រភពអង់គ្លេស) – បង្ហាញពីរបៀបត្រួតពិនិត្យរបស់ Holyhead Deepwater Jetty
- ក្រុមហ៊ុន Mott MacDonald (ចក្រភពអង់គ្លេស) – បង្ហាញពីការវាស់វែងស្ថានភាពសំណង់ នៅ Bristol Harbor ជាមួយនឹងវេទិកាភូមិសាស្ត្រ 3D
ការគ្រប់គ្រងគម្រោង
- ក្រុមហ៊ុន Egis (ប្រទេសបារាំង) – បង្ហាញពីគម្រោង Canal Seine Nord Europe
- ក្រុមហ៊ុន Foth Infrastructure & Environment, LLC (សហរដ្ឋអាមេរិក) – បង្ហាញពីគម្រោងស្ពានទន្លេ Mississippi នៅ Lansing
- ក្រុមហ៊ុន Italferr SpA (អ៊ីតាលី) – បង្ហាញពីការតភ្ជាប់ផ្លូវដែក Palermo-Catania-Messina ថ្មី
ផ្លូវដែក និងកន្លែងឆ្លងកាត់
- ទីភ្នាក់ងារបណ្តាញផ្លូវដែក (ចក្រភពអង់គ្លេស) – បង្ហាញពីការផ្លាស់ប្តូរឌីជីថលផ្លូវរូងក្រោមដី Severn
- ក្រុមហ៊ុន PT Kereta Api Indonesia (Persero) (ឥណ្ឌូនេស៊ី) – បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃដោយ KAI & AssetWise Linear Analytics
- ក្រុមហ៊ុន PT Waskita Karya (Persero) Tbk (ឥណ្ឌូនេស៊ី) – បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ៖ ការផ្លាស់ប្តូរឌីជីថលនៃ LRT Jakarta ក្នុងដំណាក់កាល 1B
ផ្លូវថ្នល់និងផ្លូវហាយវេ
- ក្រុមហ៊ុន Acardis (អូស្ត្រាលី) – បង្ហាញពីការធ្វើឱ្យប្រសើរឡើងនៃផ្លូវល្បឿនលឿន Warringah
- ក្រុមហ៊ុន Jabatan Kerja Raya Sarawak (JKRS) (ម៉ាឡេស៊ី) – បង្ហាញពីគម្រោង Sarawak Sabah Link Road ដំណាក់កាលទី 2
- ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation Ltd. (ប្រទេសចិន) – បង្ហាញពីផ្លូវអេកូឡូស៊ីពីទឹកជ្រោះឆ្លងជាតិ Detian ទៅព្រំដែន Shuolong
វិស្វកម្មគ្រឿងបង្គុំ
- វិស្វករ AVS | ស្ថាបត្យករ ISID៖ Nikhil Mahashure និងសហការី វិស្វករគ្រឿងបង្គុំ – Siddharth Sharma (វិស្វករ AVS | ISID) (ឥណ្ឌា) – បង្ហាញពីស្នាដៃក្នុងគម្រោង Fairmount Palace Udaipur
- ក្រុមហ៊ុន Delhi Metro Rail Corporation Ltd. (ឥណ្ឌា) – បង្ហាញពី Skywalk នៅស្ថានីយរថភ្លើង New Delhi
- ក្រុមហ៊ុនវិស្វកម្ម Hyundai (កូរ៉េខាងត្បូង) – បង្ហាញពីការធ្វើស្វ័យប្រវត្តិកម្មនៃការរចនាសម្រាប់គ្រឿងបង្គុំបេតុងម៉ូឌុល និង Precast ជាមួយកម្មវិធី STAAD
ការធ្វើគំរូ និងការវិភាគផ្ទៃស្រទាប់ដី
- ក្រុមហ៊ុន Anglo American (ប្រេស៊ីល) – បង្ហាញពីការគ្រប់គ្រងហានិភ័យរួមបញ្ចូលគ្នាសម្រាប់ប្រតិបត្តិការរណ្តៅបើកចំហ
- ក្រុមហ៊ុន Fervo Energy (សហរដ្ឋអាមេរិក) – បង្ហាញពីស្ថានីយ Cape
- ក្រុមហ៊ុន Flux Energy Solution (Türkiye) – បង្ហាញពីការបង្កើនប្រសិទ្ធភាពវាលកម្តៅក្នុងផែនដីដោយប្រើការក្លែងធ្វើលេខ និង AI
ការបញ្ជូន និងការចែកចាយថាមពល
- ក្រុមហ៊ុន APD Global (អូស្ត្រាលី) – បង្ហាញពីការផ្លាស់ប្តូរឌីជីថលនៃស្ថានីយក្រោមដី Bunning Lake 132kV
- ក្រុមហ៊ុន BAM Infra Netherlands (ហូឡង់) – បង្ហាញពីស្ថានីយដ៏សំខាន់នៃ Schiphol – Amsterdam Airport
- ក្រុមវិស្វកម្មថាមពលចិន Guangxi Electric Power Design Institute Co., Ltd. (ប្រទេសចិន) – បង្ហាញពីការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃឌីជីថល GIS + BIM ដល់វដ្តជីវិតទាំងមូលនៃគម្រោងតាមរយៈការបញ្ជូនថាមពល និងបំលែងថាមពល 500kV របស់ Guangxi Nanning ភាគខាងត្បូងប្រទេសចិន។
ទឹកនិងទឹកសំណល់
- ក្រុមហ៊ុន CSCEC AECOM Consultants Co., Ltd. (ប្រទេសចិន) – បង្ហាញពីការក្លែងធ្វើជាលេខ និងការវិភាគនៃការគ្រប់គ្រងទឹកជំនន់ និងសមត្ថភាពលូនៅភាគពាយព្យនៃប្រទេសចិន ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល
- ក្រុមហ៊ុន Empresas Públicas de Medellín EPM (កូឡុំប៊ី) – ការធ្វើគំរូ និងការធ្វើឱ្យប្រសើរឡើងនៃបណ្តាញបឋម Medellín Aqueduct
- ក្រុមហ៊ុន PT Wika Tirta Jaya Jatiluhur (WTJJ) (ឥណ្ឌូនេស៊ី) – បង្ហាញពី SPAM ក្នុងតំបន់ Jatiluhur I: ការផ្លាស់ប្តូរទឹកសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ
សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពី សន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ 2025 របស់ Bentley ពានរង្វាន់ Going Digital Awards និង 2025 Going Digital Award ចុងក្រោយ ។
# # #
អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។
ទំនាក់ទំនង៖
សារព័ត៌មាន៖ Chris Phillips, PR@news.bentley.com

