Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024

ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។ នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley ប្រកាសជ្រើសរើសបេក្ខភាពប្រកួតប្រជែងពានរង្វាន់ GOING DIGITAL AWARDS IN INFRASTRUCTURE សម្រាប់ឆ្នាំ ២០២៤

លើកកម្ពស់កិត្តិសព្ទគម្រោងរបស់អ្នកទៅកាន់មនុស្សទូទាំងពិភពលោក! ចាប់ផ្តើមទទួលពាក្យគម្រោងប្រកួតប្រជែង ចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៤! ក្រុមហ៊ុន Bentley Systems ដែលក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខលំដាប់សកល បានប្រកាសបើកទទួលចុះឈ្មោះប្រកួតប្រជែង និងតែងតាំងគម្រោង សម្រាប់ពានរង្វាន់ Going Digital Awards In Infrastructure ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Vancouver ប្រទេសកាណាដា។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងជ្រើសយកគម្រោងណាដែលអនុវត្តបច្ចេកឌីជីថលក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់ភាពជឿនលឿនប្រកបដោយភាពច្នៃប្រតិដ្ឋ និងឧត្តមភាពនៃបច្ចេកវិទ្យានៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន Bentley ប្រកាសអញ្ជើញអង្គការនិងស្ថាប័នទាំងអស់នៅទូទាំងពិភពលោក ឱ្យដាក់ស្នើគម្រោងរបស់ខ្លួនមកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ស្ថាប័នខ្លួនផង និងថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការជំរុញឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈបរិវត្តកម្មឌីជីថលផងដែរ។ អត្ថប្រយោជន៍នៃការទទួលសិទ្ធិ និងការទទួលស្គាល់ អត្ថប្រយោជន៍ទីមួយ គឺនៅពេលតែងតាំង គម្រោងដែលចូលរួមនីមួយៗ នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងវិញ្ញាបនបត្រនៃការចូលរួមពីក្រុមហ៊ុន Bentley ដែលជានិមិត្តរូបនៃការលះបង់របស់ស្ថាប័នចំពោះឧត្តមភាពឌីជីថល រួមជាមួយនឹងការទទួលស្គាល់កិត្តិស័ព្ទស្ថាប័នចារទុកនៅក្នុងសៀវភៅហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (Infrastructure Yearbook) ដែលមានការទទួលស្គាល់ជាសាកល។ ការ​ទទួល​ស្គាល់​នេះ​ ដើរ​តួនាទី​ជា​ជំហាន​មួយ​ដើម្បី​ទទួល​បាន​កិត្តិស័ព្ទសម្រាប់ស្ថាប័នផ្ទាល់ និង​ឱកាសផ្សេងៗជាច្រើន​បន្ថែម​ទៀត។ អត្ថប្រយោជន៍មួយទៀត គឺអ្នកជាប់គម្រោងចុងក្រោយដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសដ៏អស្ចារ្យមួយដើម្បីធ្វើបទបង្ហាញគម្រោងនៃស្ថាប័នខ្លួននៅចំពោះមុខគណៈវិនិច្ឆ័យឆ្នើមៗ និងទស្សនិកជនជាអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ […]

អាន​បន្ថែម

អ្នកឈ្នះពានរង្វាន់ឆ្នើម ក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ

អ្នកឈ្នះពានរង្វាន់ សម្រាប់ព្រឹត្តិការណ៍ 2023 Year in Infrastructure និង Going Digital Awards នៅសិង្ហបុរី  ក្រុមហ៊ុន Bentley Systems ជាក្រុមហ៊ុនសាជីវកម្មដ៏ធំមួយដែលអភិវឌ្ឍសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេ បានប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់សាកល ឆ្នាំ 2023 Year in Infrastructure and Going Digital Awards។ ជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំ សម្រាប់គម្រោងដែលលេចធ្លោជាងគេ និងប្រើប្រាស់សូហ្វវែរ Bentley ក្នុងការរចនា សាងសង់ និងប្រតិបត្តិគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងសាកលលោក។ តាមរយៈបទបង្ហាញរបស់ក្រុមហ៊ុនដែលបានចូលរួមប្រកួតវគ្គផ្តាច់ព្រាត់ បានបង្ហាញនូវគម្រោងរបស់គេយ៉ាងជក់ចិត្ត និងមានការចោទសួរដេញដោលវាយតម្លៃយ៉ាងត្រឹមត្រូវ តាមរយៈព្រឹត្តិការណ៍ 2023 Year in Infrastructure and Going Digital Awards ប្រារពធ្វើនៅប្រទេសសិង្ហបុរី ដោយមានចៅក្រមវិនិច្ឆ័យ និងអ្នកសារព័ត៌មានអន្តរជាតិ ក្នុងនោះក៏មានអ្នកសារព័ត៌មានតំណាងប្រទេសកម្ពុជាផងដែរនោះ បានកំណត់អ្នកឈ្នះពានរង្វាន់ចែកចេញជា ១២ផ្នែកធំៗ តាមរយៈបេក្ខជនចូលរួមចំនួន ៣៦ក្រុមហ៊ុន ដែលត្រូវបានចម្រាញ់ចេញពីគម្រោងជាង ៣០០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង […]

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសលទ្ធផលអ្នកជាប់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ Going Digital Awards in Infrastructure ឆ្នាំ ២០២៣

អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ១២ ខែតុលា នៅក្នុងព្រឹត្តិការណ៍ “ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២៣ (២០២៣ Year in Infrastructure)” និងព្រឹត្តិការណ៍ ”ពានរង្វាន់ Going Digital​ Awards” របស់ក្រុមហ៊ុន Bentley Systems នៅប្រទេសសិង្ហបុរី EXTON, Pa. – ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៖ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីបេក្ខជនចុងក្រោយដែលនឹងត្រូវឈ្នះពានរង្វាន់ Going Digital Awards ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ ២០២៣។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ បានជ្រើសរើសបេក្ខជនចុងក្រោយចំនួន ៣៦ នាក់ពីក្នុងចំណោមបេក្ខជនដែលទទួលបានការចាត់តាំងជាង […]

អាន​បន្ថែម