ក្រមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនវិស្មកម្មលំដាប់ពិភពលោក ថ្មីៗ បានបង្ហាញនូវផលិតផលថ្មីមួយឈ្មោះថា iTwin Engage ដែលជាការរួមបញ្ចូលគ្នានូវ iTwin, Cesium, Unreal Engine និង AI ដើម្បីធ្វើឱ្យកម្មវិធីស្ថាបត្យកម្មដែលស្មុគស្មាញ ក្លាយជាកម្មវិធីដែលគ្រប់គ្នាអាចប្រើបានដោយមានប្រសិទ្ធភាព។
ផលិតផលថ្មីនេះត្រូវបានប្រកាសក្នុងអំឡុងពេលសន្និសីទ Year in Infrastructure and Going Digital Awards (YII) នៅទីក្រុង Amsterdam កាលពីថ្ងៃទី ១៥ ខែតុលា ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យបានទៅចូលរួមផងដែរ។
លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems ថ្លែងសុន្ទរកថាអធិបតីក្នុងឱកាសប្រកួតអ្នកឈ្នះពានរង្វាន់ Year in Infrastructure 2025 និង Going Digital Awards។ (រូបថតដោយ Bentley Systems)
ចំណុចពិសេសទី ៣ គឺការប្រើ AI ជាលេខា។ ពីមុន អ្នកខ្លះអាចពិបាកប្រើកម្មវិធីបែបនេះ ប៉ុន្តែឥឡូវអ្នកអាចបញ្ជា AI ឱ្យធ្វើការបានក្នុងកម្មវិធីនេះ។ AI នឹងដើរតួដូចជាជាលេខារបស់អ្នកដូច្នោះ ហើយគ្រាន់បញ្ជានូវអ្វីដែលចង់បាន។