មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​

ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Group ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីជំនាញជាច្រើនរូប។​

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ នេះ បានបំពាក់នូវយន្តហោះ​ ប្រភេទ A320 តម្លៃ១០លានដុល្លារ សម្រាប់អនុវត្តជាក់ស្តែង។

ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ មានប្រសាសន៍ក្នុងពិធីបើកដំណើរការថា មជ្ឈមណ្ឌលនេះ គឺជាការបោះជំហានថ្មីមួយទៀត នៃការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល និងអភិវឌ្ឍធនធានមនុស្សផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

ឯកឧត្តម មានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកផ្តល់ការបណ្តុះបណ្តាលសម្រាប់ក្រុមហ៊ុនមេ -Lanmei Aviation Group សាកលវិទ្យាល័យ Lanmei កម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ការកសាងសមត្ថភាពធនធានមនុស្ស និងគាំទ្រតម្រូវការសម្រាប់អាកាសចរណ៍នៅកម្ពុជា”។

បើយោងតាមប្រធានក្រុមហ៊ុន Lanmei Aviation Group មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ ទទូលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីកិច្ចសហប្រតិបត្តិការ មេគង្គឡានឆាង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]