មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជិត១០លានដុល្លារគ្រោងនឹងបង្ហាញខ្លួនតាមផ្លូវជាងលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ សម្រចអនុម័តឱ្យក្រុមហ៊ុន Blissful Capital Co., Ltd បង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយតម្លៃប្រមាណ ៩,៥លានដុល្លារអាមេរិក តាមបណ្តោយផ្លូវជាតិលេខ២ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ។

មាននៅក្នុងដីឡូតិ៍៥៣២ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនេះ នឹងចូលរួមបង្កើតការងាដល់ប្រជាជនក្នុងតំបន់បានចំនួនជាង ២០០កន្លែង។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ៤ ធ្នូ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បាន អនុម័តគម្រោងធំៗ ចំនួន ៤ ទៀត ជាមួយនឹងទុនវិនិយោគសរុបជាង ១១២ លានដុល្លារអាមេរិក ដែលរួមមាន៖

-គម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម តម្លៃ២,៦លានដុល្លារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD)។

-គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក តម្លៃ១១,៧លានដុល្លារអាមេរិក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគដោយក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD។

-គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្មតម្លៃ ២០,១លានដុល្លារ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគដោយក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD។

-គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ៧៨លានដុល្លារ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគដោយក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]